រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលជាឃា.តករចាក់សម្លា.ប់បុរសម្នាក់ នៅក្នុងហាងម៉ាស្សា នៅបឹងត្របែក និងក្រុមក្មេងទំនើង ដែលបានធ្វើសកម្មភាពលួច ឆក់ ប្លន់ និងគ្រឿងញៀន សរុបចំនួន ១៦នាក់ ត្រូវបាននគរបាលជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនៅតាមបណ្ដាខណ្ឌនានា បង្ក្រាបបានហើយយកទៅបង្ហាញមុខជាសាធារណៈ រួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ។
តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកំរិតធ្ងន់ បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន១៦នាក់ ហើយនាំមកបង្ហាញមុខរួមគ្នា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ ។
នៅក្នុងចំណោមជនសង្ស័យទាំង១៦នាក់នោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យម្នាក់ជាឃា.តករ ដែលបានចាក់សម្លា.ប់ទៅលើបុរសម្នាក់ នៅចំណុចហាងម៉ាស្សាយីហោ «គីណេស» ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទី ។
ដោយឡែកជនសង្ស័យចំនួន ១៥នាក់ទៀត ជាក្រុមក្មេងទំនើង ដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ បង្កហិង្សា និងពាក់ព័ន្ធគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ និងយកមកបង្ហាញមុខជាសាធារណៈ រួមគ្នានៅពេលនេះ ។
ជនសង្ស័យ ដែលជាឃាតករឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកា កោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
គូរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃាត កម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួច ចាក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លា.ប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ នៅក្នុងសកម្មភាពជនសង្ស័យបាន ភ្ជុងគំរាមយកទូរសព្ទពីជនរងគ្រោះ ហើយគេចខ្លួនបាត់ ។
បន្ទាប់ពីមានឃា.តកម្ម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតធ្ងន់ និងកំរិតស្រាលនៅស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ធាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅសហការ ជាមួយនគរបាលស្រុកមុខកំពូល ខេត្តណ្តាល ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីជនសង្ស័យបានគេចខ្លួនទៅសំងំលាក់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ។
បន្ទាប់ពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងទាំងនោះរួមមាន ៖
-ទូរស្ទពដៃ ចំនួន០៥ គ្រឿង
-កាំបិតចុងស្រួច មានដងជ័រ ចំនួន០២ ដើម
-ម៉ូតូម៉ាក០១គ្រឿង ម៉ាក ស៊ុយស៊ូគី វីវ៉ា ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 1H-9760
-មួកសុវត្ថិភាព ចំនួន ០១ ។
ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននិងជនរងគ្រោះឈ្មោះ ពៅ ជាមនុស្សស្គាល់គ្នា ហើយបានមកធ្វើការងារជាបុគ្គលិកម៉ាស្សា និងស្នាក់នៅជាមួយគ្នាទៀតផង។ ជនសង្ស័យបានដាក់កាំបិតក្នុងកាតាបស្ពាយតាមខ្លួនជារៀងរាល់ថ្ងៃ ដើម្បីទុកកាពារខ្លួន ពេលត្រឡប់ទៅផ្ទះវិញ ដែលកន្លងមក ខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រឿងមិនទាក់ទងជួយរកការងារឲ្យធ្វើ។ លុះនៅថ្ងៃកើតហេតុ ខ្លួនក៏បានយកកាំបិត ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ដោយគំនុំគុំកួនជាមួយជនរងគ្រោះយូរមកហើយ មិនតែប៉ុណ្ណោះ ខ្លួនពិតជាបានយកកាំបិតភ្ជង់គំរាមកំហែងយកទូរសព្ទពីបុគ្គលិក ធ្វើការជាមួយគ្នាទៀតផង ក្នុងគោលបំណងយកលុយ ដើម្បីបានចាយវាយ ។
ជនសង្ស័យសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំ ចំនួន០១លើក នៅអំឡុងឆ្នាំ២០២៤ ប៉ុន្តែមិនធ្លាប់ជាប់ពន្ធធនាគារទេ។ តែលើកនេះ ប្រឈមជាប់គុកមួយជីវិត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសក្នុងអំពើឃា.តកម្ម ៕





ចែករំលែកព័តមាននេះ