ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើករថយន្ត​ព្រូស បុក​ពីក្រោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ រួច​បុក​ចូល​តូប​លក់ដូរ​១​ទៀត

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ពុំ​ដឹង​ថា ស្រវឹងស្រា ឬ​បែប​ណា​នោះ​ទេ បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ១​គ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ពុំ​ដឹង​ថា ស្រវឹងស្រា ឬ​បែប​ណា​នោះ​ទេ បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ១​គ្រឿង បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ពេញទំហឹង​រុញ​ផ្ទប់​តូប​លក់ដូរ​១ ។ បន្ទាប់​មក​នៅ​មិន​ទាន់​អស់​ល្បឿន​ឡើយ ក៏​បាន​បន្ត​បុក​ចូល​តូប​លក់ដូរ​១​នោះ​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តូប​រួម​ទាំង​សម្ភារៈ​លក់ដូរ​ផង​ដែរ ចំណែក​រថយន្ត​ព្រូស​ខាងលើ និង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​នោះ ក៏​បាន​រង​ការ​ខូច​ខ​ត​យ៉ាងដំណំ​ដែរ ប៉ុន្តែ​សំណាង​ខ្លាំង​ណាស់​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ បាន​និយាយ​ថា បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ប្រផេះ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2BY-6835 ក្នុង​ល្បឿន​តាម​ផ្លូវ​ខាងលើ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា ស្រវឹងស្រា ឬ​បែប​ណា​នោះ​ទេ ក៏​បាន​រេ​ចង្កូត​ជ្រុល​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ព​ណ៍​ខៀវ ពេញទំហឹង រុញ​ផ្ទប់​តូប​លក់ដូរ​១ នៅ​ក្បែរ​នោះ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​ព្រូស​ខាងលើ នៅ​មុន​ទាន់​អស់​ល្បឿន​ឡើយ ហើយ​បាន​ជ្រុល​ទៅ​បុក​ត្បុល ចូល​ក្នុង​តូប​នោះ​ទៀត ហើយ​បាន​តូប​ជួយ​ទប់​ទើប​ទៅ​មុខ​លែង​រួច ជា​ហេតុ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ទាំង​រថយន្ត​ទាំង​២​គ្រឿង និង​សម្ភារៈ​លក់ដូរ​ព្រមទាំង​តូប​លក់ដូរ​នោះ​ផង​ដែរ ។

ចំណែក​បុរស​អ្នកបើកបរ​នោះ​មិន​បាន​រង​របួស​នោះ​ទេ ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ព្រៃ​ស និង​នគរបាល​ចរាចរ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​វាស់វែង ហើយ​ឲ្យ​ភាគី​ទាំង​២ ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ