ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណាដា​តវ៉ា​ករណី​ចិន​ប្រហារ​ជីវិត​ជន​ជាតិ​ខ្លួន​ពាក់​ព័ន្ធ​គ្រឿ.ង​ញៀ.ន

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​​ លោកស្រី​មេឡានី ហ្សូលី (Mélanie Joly) ថ្លែង​ថា​ត្រឹម​តែ​១​​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​កាល​ពី​ដើម​ឆ្នាំ​២០២៥​ អាជ្ញា​ធរ​ចិន​ប្រហារ​ជីវិត​​ជន​ជាតិ​កាណាដា​​៤​នាក់​។ ​អតីត​នាយក​រដ្ឋ​មន្ត្រី​កាណាដា​​​លោក​​​ទ្រូដូ​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាជ្ញា​ធរ​ចិន​អនុ​គ្រោះ​ទោស​ចំពោះ​​ជន​ជាតិកាណាដា​ដទៃ​ទៀត​​​ដែល​ជាប់​ទោស​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​។​ ស្ថាន​ទូត​ចិន​ប្រចាំ​រដ្ឋ​ធានី​អូរ​តាវ៉ា…

ទី​ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា​​ លោកស្រី​មេឡានី ហ្សូលី (Mélanie Joly) ថ្លែង​ថា​ត្រឹម​តែ​១​​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ​កាល​ពី​ដើម​ឆ្នាំ​២០២៥​ អាជ្ញា​ធរ​ចិន​ប្រហារ​ជីវិត​​ជន​ជាតិ​កាណាដា​​៤​នាក់​។ ​អតីត​នាយក​រដ្ឋ​មន្ត្រី​កាណាដា​​​លោក​​​ទ្រូដូ​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាជ្ញា​ធរ​ចិន​អនុ​គ្រោះ​ទោស​ចំពោះ​​ជន​ជាតិកាណាដា​ដទៃ​ទៀត​​​ដែល​ជាប់​ទោស​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​។​

ស្ថាន​ទូត​ចិន​ប្រចាំ​រដ្ឋ​ធានី​អូរ​តាវ៉ា (Ottawa) ថ្លែង​ថា​ការ​ប្រហារ​ជីវិត​ទាំង​នេះ​​​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​គ្រឿង​ញៀន។ ប្រទេស​ចិន​មិន​ខ្វល់​ថា​ទណ្ឌិត​​ទាំង​នោះ​មាន​សញ្ជាតិ​អ្វី​ទេ​ បើ​ត្រូវ​ប្រហារ​ជីវិត​​​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល​តែ​ម្ដង​។ ប៉ុន្តែ​កាណា​ដា​​រិះ​គន់​​ទង្វើ​នេះ​​ ហើយ​​​​ថ្កោល​ទោស​ជា​ទម្ងន់​។ លោក​ស្រី​​ហ្សូលី​​ស្នើ​សុំ​​ឱ្យ​អាជ្ញា​ធរ​ចិន​ទុក​ជីវិត​ឱ្យ​ពួក​គេ​ផង​។ ពួក​គេ​មាន​សញ្ជាតិ​២​។

មិន​ថា​តែ​នៅ​ប្រទេស​ចិន​​ប៉ុណ្ណោះ​ទេ លោក​ស្រី​ហ្សូលី​ថា​កាណាដា​តែង​តែ​ស្នើ​សុំ​ការ​ទុក​ជីវិត​ចំពោះ​គ្រប់​ជន​ជាតិ​កាណាដា​ដែល​ជាប់​ទោស​នៅ​ប្រទេស​ដទៃ​ទៀត​ទូទាំង​ពិភព​លោក​។ ក្រុម​គ្រួសារ​ទណ្ឌិត​ដែល​ប្រហារ​ជីវិត​ទាំង​៤​នាក់​នោះ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កាណាដា​ប្រមូល​ទិន្ន​ន័យ និង​អត្ត​សញ្ញាណ​​របស់​ពួក​គេ​ឱ្យ​បាន​លម្អិត​បន្ថែម​ទៀត​។ អ្នកនាំ​ពាក្យ​ស្ថាន​ទូត​ចិន​បញ្ជាក់​ថា​ចិន​តែង​តែ​អនុវត្ត​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​បទ​ល្មើស​គ្រឿង​ញៀន​​មិន​ថា​ជន​ជាតិ​ណា​ជា​ជន​ណា​ទេ​។

ករណី​ជន​ជាតិ​កាណាដា​ដែល​ត្រូវ​ប្រ​ហារ​ជីវិត​នោះ​សុទ្ធ​តែ​មាន​ភស្តុ​តាង​ដាក់​បន្ទុក​គ្រប់​គ្រាន់​ណាស់​ដើម្បី​ផ្ដន្ទា​ទោស​ពួក​គេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​​ថ្លែង​ថា​អាជ្ញា​ធរ​ចិន​តែង​តែអនុវត្ត​ដោយ​ស្មើ​ភាព​គ្នា​ទាំង​អស់​។ ដូច្នេះ ចិន​សូម​ជំរុញ​ឱ្យ​កាណា​ដា​ឈប់​ជ្រៀត​ជ្រែក​​ត​ទៅ​ទៀត​នៅ​ក្នុង​កិច្ច​ការ​របស់​តុលាការ​ចិន​ដែល​មាន​ឯក​រាជ្យ​ភាព និង​អធិប​តេយ្យ​ភាព​ពេញ​លេញ​​​។

អ្នក​នាំ​ពាក្យ​ចិន លោក​ស្រី​ម៉ៅ​នីង ថ្លែង​បន្ត​ទៀត​ថា​​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​របស់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​។ លោក​ស្រី​ថា​មុន​នឹង​ឈាន​ដល់​ការ​ប្រហារ​ជីវិត​ជន​ជាតិ​កាណាដា​ទាំង​នោះ អាជ្ញា​ធរ​ចិន​បាន​​បាន​​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​​ដោយ​​​យុត្តិ​ធម៌​ណាស់​ ហើយក៏​ការ​ពារ​សិទ្ធិ​របស់​ពួក​គេ​សម្បើ​មណាស់​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ