ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កណ្តាល​ស្ទឹង​ជួយ​ឧបត្ថម្ភ​​អ្នក​រង​​​របួស​ដោយ​គ្រាប់​បែក​​12​គ្រួសារ​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កាលពី​​វេលា​ម៉ោង១៥​​ថ្ងៃទី​២៩ មិថុនា ឆ្នាំ២០១១ អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា ស្រុក​កណ្តាល​ស្ទឹង បាន​រៀប​ចំ​ពិធីចែក​​ជំនួយ​ស​ង្គ្រោះ​​ជូន​គ្រួសារ​​រង​​របួស​ និង​ស្លា.ប់​ដោយ​សារ​​ការ​បោក​គ្រាប់​បែក​​ពី​សំណាក់​​ជន​ល្មើស​ក្នុងពិធី​ កម្សាន្ត​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​​ទី​២ ចំនួន​១២​​នាក់​ នៅ​សាល​ប្រជុំ​សាលា​ស្រុក​កណ្តាល​

ខេត្តកណ្តាល ៖ កាលពី​​វេលា​ម៉ោង១៥​​ថ្ងៃទី​២៩ មិថុនា ឆ្នាំ២០១១ អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា ស្រុក​កណ្តាល​ស្ទឹង បាន​រៀប​ចំ​ពិធីចែក​​ជំនួយ​ស​ង្គ្រោះ​​ជូន​គ្រួសារ​​រង​​របួស​ និង​ស្លាប់​ដោយ​សារ​​ការ​បោក​គ្រាប់​បែក​​ពី​សំណាក់​​ជន​ល្មើស​ក្នុងពិធី​កម្សាន្ត​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​​ទី​២ ចំនួន​១២​​នាក់​ នៅ​សាល​ប្រជុំ​សាលា​ស្រុក​កណ្តាល​ស្ទឹង ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​​អធិបតីភាព​លោក​ធុល ​នាង ​ទីប្រឹក្សា​​សម្តេចអគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ជា​ប្រធាន​មន្ទីរ​ការ​​ងារ និង​ប​ណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ខេត្ត និង​ជា​សមា​ជិក​ ទ្រទ្រង់​កាក​បាទ​ក្រហម​ និង​លោក​ជំទាវ​ ព្រមទាំង​​មាន​ការ​អញ្ជើញ​​ចូល​រួម​ជា​កិត្តិ​យស​ ពី​សំណាក់​លោក​ លោក​ស្រី​ជា​មន្ត្រី​ក្រោម​ឱវាទ ព្រះសង្ឃ ​សមាជិក​គណៈ​កម្មាធិ​ការ​​អនុ​សាខា​ស្រុក ព្រម​ទាំង​មន្ត្រី​អនុ​សាខា​មួយ​ចំនួន​ទៀត ។

បន្ទាប់​ពី​លោក​បូរ ណា​រ៉េត ប្រធាន​គណៈ​កម្មាធិការ​​អនុ​សាខា​​ និង​ជាអភិ​បាល​​រងស្រុក​មាន​មតិ​ស្វាគមន៍​​ និង​រាយ​ការណ៍​សង្ខេប​ពី​ហេតុ​ការណ៍​គ្រោះថ្នាក់​​​ជូន​គណៈ​អធិបតី​​រួច​មក លោក​ធុល នាង បាន​មាន​ប្រសាសន៍សំណេះ​សំណាល​​ដោយ​​ពាំនាំនូវ​ការ​ផ្តាំផ្ញើ​​សាក​សួរ​សុខ​ទុក្ខ​ពី​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កមក្ពុជា ជូន​ជន​រងគ្រោះ​​​ទាំងអស់​ដោយ​​ក្តី​នឹក​រលឹក និង​ការ​អាណិត​អាសូរ​បំផុត ។ ​លោក​ក៏បាន​សម្តែង​ការ​ចូល​រួម​រំលែក​ទុក្ខ​​លំបាក​ជា​មួយ​បង​ប្អូន​​​​ប្រជា​ពល​រដ្ឋ​​រងគ្រោះ​ទាំង​អស់​ដោយ​ក្តី​ករុណា និង​ថ្លែង​អំណរគុណ​​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​​ថ្នាក់ ដែល​កន្លង​មក​​​តែង​តែ​​បាន​យក​ចិត្ត​ទុកដាក់​​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​​រងគ្រោះទាំងអស់​ប្រកប​ដោយ​​ទឹក​ចិត្ត​​មនុស្សធម៌ ។

លោក​បន្ត​ថា អំណោយ​ដែល​បាន​ផ្តល់​ជូន​បង​ប្អូន​ប្រជាពល​រដ្ឋ​​រងគ្រោះ​នៅ​ពេល​នេះ​មាន​ចំនួន​តិច​តួច​មិន​សម​ទៅនឹង​ទំហំ​នៃ​​ការ​រង​គ្រោះ​នោះទេ ​តែ​នេះ​ជា​សិល្បៈ​នៃ​ការ​ចែក​រំលែក​គ្នា​​ក្នុង​ គ្រា​មាន​អាសន្ន ហើយ​​នេះក៏ជា​​វប្ប​ធម៌​​​ប្រពៃណី​រប​ស់​ដូនតា​ខ្មែរ​យើង​ពី​បុរាណ​កាល​មក​ម៉្លេះ ។

សូម​បញ្ជាក់ថា ​កាលពីថ្ងៃទី​១៤ មេសា ឆ្នាំ២០១១ ​កន្លង​ទៅ ​មាន​ករណី​អំពើ​​មនុស្ស​ឃាត​​​ដោយ​ជន​​​ល្មើស​បាន​​គប់​គ្រាប់​បែកចូល​​ក្នុង​ពិធី​រាំកម្សាន្ត​​នៃ​រាត្រី​បុណ្យ​​ចូលឆ្នាំ​ខ្មែរ​ថ្ងៃទី ២ នៅភូមិ​តា​ដោលទី៣ ​ឃុំ​អំពៅ​ព្រៃ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល ដែល​បង្ក​ឱ្យ​​មាន​អ្នកស្លាប់​​ចំនួន​៤​នាក់ និង​​អ្នក​រងរបួស​ចំនួន១០​នាក់​ ។
ជំនួយ​សង្គ្រោះ​​ដែលគ្រួសារ​​នីមួយៗ​ទទួល​​បាន​មាន​អង្ករ​៥០គីឡូ​ក្រាម ​សារុង​១ មី១កេស ទឹក​បរិ​សុទ្ធ​​ឱរ៉ាល់​១កេស ​ទឹក​ក្រូច​២​កំប៉ុង ​និង​ថវិកា​ចំនួន​១០០.០០០​រៀល។ ប្រគេន​ព្រះ​ចៅ​អ ធិការ​វត្ត​អង្គ​កែវ​ឧត្តម ​ប​ច្ច័យ​ចំនួន​២.៨៥០​ដុល្លារ​សហ​រដ្ឋអាមេ​រិក និង​ឧបត្ថម្ភ​​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ស្រុក​​កណ្តាល​ស្ទឹង​​ថវិកា​ចំនួន២០០.០០០​រៀល ៕