សហរដ្ឋអាមេរិក ៖ រយៈ២ខែក្រោយលោកដូណាល់ត្រាំ វិលមកកាន់អំណាចជាថ្មីវិញ មានសញ្ញាដំបូងៗពីការចុះខ្សាយនៃសេដ្ឋកិច្ចអាមេរិក ។
ទោះបីជាធនាគារកណ្ដាលងអាមេរិកនាថ្ងៃទី១៩មីនា នៅរក្សាអត្រាការប្រាក់មិនផ្លាស់ប្ដូរ រវាង៤,២៥%ទៅ៤,៥០% ក៏ធនាគារនោះបានធ្វើការព្រមាន ពីភាពមិនច្បាស់លាស់ខុសពីទម្លាប់់នៃសេដ្ឋកិច្ចអាមេរិក។
បន្ទាប់ពីកិច្ចប្រជុំ២ថ្ងៃពីនយោបាយរូបិយវត្ថុប្រធានធនាគារកណ្ដាលអាមេរិក លោកJEROME POWELបានលើកពីឥទ្ធិពលនៃការយកពន្ធថ្មីៗ លើតម្លៃទំនិញនៅសហរដ្ឋអាមេរិកដោយលោកអះអាងថា វិធានការទាំងនោះអាចនាំឲ្យមានការយឺតយ៉ាវក្នុងការតស៊ូប្រឆាំងអតិផរណា។
ជាលើកដំបូងចាប់តាំងពីខែធ្នូឆ្នាំ២០២៤មក ពិសេសចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់អំណាចវិញមក បណ្ដាអ្នកទទួលខុសត្រូវនៃធនាគារកណ្ដាលអាមេរិក បានធ្វើការព្យាករណ៍សម្រាប់សេដ្ឋកិច្ចអាមេរិក។
ការវាយតម្លៃនានាបង្ហាញយ៉ាងច្បាស់ថា ទំនុកចិត្តលើធនាគារកណ្ដាលនាពេលអនាគតមានការចុះថយ។ កំណើនផលទុនជាតិសរុបនាដំណាច់ឆ្នាំមានត្រឹម១,៧%ទល់នឹង២,១%នាពេលមុននេះ៕
ចែករំលែកព័តមាននេះ