ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយជួបគ្នាជាមួយ​លោកពូទីន លោកត្រាំជួបជាមួយ​ប្រធានាធិបតីអ៊ុយក្រែនវិញ​ម្ដង

18 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ កាលពី​​ថ្ងៃ​ទី​១៩​មីនា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បន្ទាប់​ពី​ជួប​ពិភាក្សា​គ្នា ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ កាលពី​​ថ្ងៃ​ទី​១៩​មីនា ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន ​លោក​វ៉ូ់​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី​ ម្ដង ​។

តាម​បណ្ដាញ​សង្ក​ម ​TRUTH SOCIAL របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក ​ចាត់​ទុក​ការ​ជួប​គ្នា​ជា​មួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ជា​ការ​សន្ទនា​គ្នា​ដ៏​ល្អ​បំផុត ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ​​។ ចំណែក​លោក​ហ្សេ​ឡេ​ន​ស្គិ​វិញ​ អះអាង​តាម​បណ្ដាញ​សង្គម​​ថា បាន​ពិភាក្សា​ដោយ​វិ​ជ្ច​មាន​និង​ដោយ​ត្រង់​ៗ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក​។

ការ​ជួប​ពិភាក្សា​គ្នា​រវាង​ប្រធានាធិបតី​ទាំង​២​នោះ ​កើត​មាន​បន្ទាប់​ពី​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ រវាង​លោកពូ​ទី​ន​និង​លោក​ត្រាំ​។ ក្រោយ​ការ​ជួប​គ្នា​នោះ​លោកពូ​ទី​ន ​ព្រម​ទទួលយកការ​ឈប់​វាយ​ប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​រយៈពេល​៣០​ថ្ងៃ​។ លោកពូ​ទី​ន​បាន​ចេញ​បញ្ជា​ភ្លាម​ៗ​ដល់​កងទ័ព​លោក​ឲ្យ​អនុវត្ត​បែប​នោះ​។

ចំណែក​សេត​វិមាន​វិញ​ ក្នុង​សេចក្ដី​ប្រកាស​​របស់​ខ្លួន​អះអាង​ថា មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ថា ចលនា​ឆ្ពោះទៅ​រក​សន្តិភាព​នឹង​ចាប់ផ្ដើម តាម​រយៈ​ការ​ឈប់​វាយប្រហារ​លើ​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ្ថ​ថាមពល​។

លើស​ពី​បទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន លោក​ត្រាំ​និង​លោកពូ​ទី​ន​បាន​យល់​ស្របគ្នា​ថា ការ​ចរចា​ស្ដី​ពី​ជម្លោះ​នឹង​ចាប់ផ្ដើម​ភ្លាម​ៗ​។ សេត​វិមាន​ប្រកាស​ថា​ ការ​ចរចា​គ្នា​នោះ​នឹង​ធ្វើ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។ តាម​សេត​វិមាន​ថា ការ​ចរចា​នោះ​ពិសេស​ផ្ដោត​លើ​បញ្ហា​បច្ចេកទេស នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​គ្នា​នៅ​សមុទ្រ​ខ្មៅ បទ​ឈប់​បាញ់​គ្នា​ទាំងស្រុង​មួយ​និង​សន្តិភាព​ជា​អចិន្ត្រៃយ៍​។

លើ​ចំណុច​នោះ​លោក​ហ្សេ​ឡេ​ន​ស្គី​និយាយ​ថា ​លោក​គាំទ្រ ដំណើរការ​នោះ​និង​អះអាង​ពី​ឆន្ទៈ​លោក​ក្នុង​ការ​អនុវត្ត​។ លោក​បន្ត​ថា​សម្រាប់​រូប​លោក​យល់​ថា​នោះ​អាច​ជា​ដំណាក់កាល​ដំបូង​មួយ​ឆ្ពោះទៅ​បញ្ចប់សង្គ្រាម​។

ទាក់ទិន​នឹង​ការ​បង្កើត​ការ​ធានា​សន្តិសុខ​ក្នុង​ដែនដី​អ៊ុយ​ក្រែ​ន លោក​ត្រាំំ​គូសបញ្ជាក់​ប្រាប់​លោក​ហ្សេ​ឡេ​ន​ស្គី​ថា សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​បណ្ដា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ និង​អគ្គិសនី​អ៊ុយ
​ក្រែ​ន​។ តាម​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការ៉ូ​លី​ន​លី​វីត​ថា នោះ​នឹង​ជា​កិច្ច​ការពារ​និង​ការ​ជួយ​ទ្រទ្រង់​ដ៏​ប្រសើរ សម្រាប់​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៊ុយ​ក្រែ​ន​។ ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​លោក​ត្រាំ​ក៏​អះអាង​ផង​ដែរ​ថា លោក​នឹង​ជួយ​អ៊ុយ​ក្រែ​ន ឲ្យ​ទទួល​បាន​ប្រព័ន្ធ​ការពារ​អាកាស​ថែម​ទៀត​ពិសេស​នៅ​អឺរ៉ុប​។

ការ​ផ្លាស់​ប្ដូរ​គ្នា​ខាង​ការទូត​រវាង​ក្រុង​វ៉ា​សិ​ុ​ន​តោន​និង​ក្រុង​គៀវ​នឹង​បន្ត​ទៀត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ យោង​តាម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ការ​ផ្លាស់​ប្ដូរ​គ្នា​នោះ​ធ្វើ​ឡើង​តាម​រយៈ​ក្រុម​របស់​អ៊ុយ​ក្រែ​ន​និង​អា​មេ​រិ​ក​ដែល​នឹង​ជួប​គ្នា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ក៏​ទោះបី​មានការ​ផ្លាស់​ប្ដូរ​គ្នា​ខាង​ការទូត​ជា​ច្រើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្ដី តែ​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​គ្នា រវាង​ក្រុង​គៀវ​និង​ក្រុង​មូ​ស្គូ​ហាក់ដូចជា​នៅ​ឆ្ងាយ​នៅឡើយ​។ ការ​វាយប្រហារ​គ្នាន​នៅ​តែ​បន្ត​។ រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​វាយប្រហារ​តាម​អា​កាស កាលពី​យប់​ថ្ងៃ​ទី​១៨​ទៅ​១៩​មីនា​។

កងទ័ព​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​៦​គ្រាប់ ​និង​បញ្ចេញ​ដ្រូ​ន​១៤៥​គ្រឿង ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។ ចំណែក​កងការពារ​អាកាស​រុ​ស្ស៊ី​វិញ​អះអាង​ពី​ការ​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៥៧​គ្រឿង​ ៕



/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ