ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ក្មេងប្រុសម្នាក់រងគ្រោះដួលបា.ក់ឆ្អឹងកំភួនដៃ ទៅព្យាបាលជាមួយគ្រូជួបរឿងទាំងនេះ

17 ម៉ោង មុន

ការ​ជ្រើសរើស​ការ​ព្យាបាល​ត្រឹមត្រូវ គឺជា​រឿង​សំខាន់ ។ បងប្អូន​យើង​ខ្លះ គាត់​ជឿ​លើ​គ្រូពេទ្យ​សម័យ ខ្លះ​ក៏​មាន​ជំនឿ​លើ​គ្រូ​បុរាណ ។ យ៉ាងណាមិញ ឪពុក​ម្តាយ​គ្រប់​រូប គួរ​ពិចារណា​ឱ្យ​បាន​ដិត​ដល់…

ការ​ជ្រើសរើស​ការ​ព្យាបាល​ត្រឹមត្រូវ គឺជា​រឿង​សំខាន់ ។ បងប្អូន​យើង​ខ្លះ គាត់​ជឿ​លើ​គ្រូពេទ្យ​សម័យ ខ្លះ​ក៏​មាន​ជំនឿ​លើ​គ្រូ​បុរាណ ។ យ៉ាងណាមិញ ឪពុក​ម្តាយ​គ្រប់​រូប គួរ​ពិចារណា​ឱ្យ​បាន​ដិត​ដល់ ក្នុង​ការ​ជ្រើសរើស​ការ​ព្យាបាល​នៅ​ពេល​សមាជិកគ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់ កើតហេតុ​អ្វីមួយ​នោះ ។

អត្ថបទ​មួយ​នេះ សូម​ចែករំលែក​នូវ​រឿងរ៉ាវ​របស់​ក្រុម​គ្រួសារ​មួយ ដែល​កូន​ជួប​គ្រោះ​ដួល​បាក់ឆ្អឹង និង​បាន​នាំ​កូន​ៗ​ទៅ​ទទួល​ការ​ព្យាបាល​បែប​ក្បួន​បុរាណ ។ ថ្មី​ៗ​នេះ មាន​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​អាយុ​១៣​ឆ្នាំ បាន​រង​គ្រោះ​ដួល​បាក់ឆ្អឹង​កំភួនដៃ និង​មាន​របួស​កម្រិត​តូច ។

ក្រោយ​ពេល​រង​គ្រោះ​ដួល​បាក់ឆ្អឹង​កំភួនដៃ កាលពី​១០​ថ្ងៃមុន មិន​ទាន់​ទទួល​ការ​ព្យាបាល ដោយ​គាត់​បាន​ព្យាបាល​ជាមួយ​គ្រូ​បុរាណ ឬ​គ្រូខ្មែរ ដោយ​អប​ជាមួយ​ថ្នាំបុរាណ និង​ព្រួល ឬ​ស្សី​រឹប​យ៉ាង​ណែន ដែល​រំខាន​ដល់​ការ​នាំ​ឈាម​ទៅ​ចិញ្ចឹម ផ្នែក​ខាង​ចុង​នៃ​អវៈយវៈ ។

តាម​ការ​ផ្តល់​ព័ត៌មាន​ពី​អាណាព្យាបាល​ថា ក្រោយ​រុំ​ភ្លាម គឺ​ហើម​តឹង​ណែន និង​ស្លេក ឥឡូវ​ស្រក​ហើម​បន្តិច តែ​នៅ​រឹង និង​មិន​អាច​កម្រើក​បាន (Fibrosis & paralysis) ។ នេះ​បើ​យោង​តាម​ការ​ផ្សា​ព្វ​ផ្សាយ​ផេ​ក​របស់​វេជ្ជបណ្ឌិត កម្ពុជា ។ ដំណាក់កាល​បន្ទាប់​នៃ Volkmann syndrome គឺ Contracture ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​នៃ​អវៈយវៈ Disability ។ បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត កម្ពុជា​បន្ត​ថា ការ​ព្យាបាល​បាក់ឆ្អឹង​ប្រភេទ​នេះ គឺ​ត្រូវ​តម្រង់ និង​ដាក់​ដែក​អោយ​បាន​ឆាប់ និង​ត្រឹមត្រូវ បើសិនជា​ព្យាបាល​ក្នុង​ពេល​ដែល​មាន​ផលវិបាក​ដោយសារ​ខូចដៃ Volkmann ទោះ​ឆ្អឹង​ជាប់ ប៉ុន្តែ​មុខងារ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ។

ហេតុនេះ​កុំ​បណ្តោយ​អោយ​មាន​ផលវិបាក​ត្រូវ​តែ​បោះបង់​ជំនឿ​មិន​ត្រឹមត្រូវ​មក​មន្ទីរពេទ្យ​អោយទាន់​ពេលវេលា ព្យាបាល​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​ផលវិបាក​នានា​ធ្ងន់ធ្ងរ ។

ក្រោយ​ការ​បង្ហោះ​ខាង​មាន​បងប្អូន​មហាជន​ខ្លះ​ចែករំលែក​ថា «​កាល​ខ្ញុំ​ត្រូវ​ឡាន​កៀរ ខ្ញុំ​អត់​ទៅ​ពេទ្យ​ទេ ខ្ញុំ​ទៅ​គ្រូខ្មែរ​ពីរ​បី​ដង​អត់​ដឹង​ដៃ​ខ្ញុំ​បាក់ ទាល់តែ​ដៃ​នៅ​តែ​លើក​មិន​រួច ទើប​ព្រមទៅ​ថត​ទើប​ដឹង​ដៃ​បាក់​ណាត់​ពេទ្យ​វះ​ម៉​ង​» ។ និង​បងប្អូន​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា « កុំ​អួត​ពេក បើ​ជួប​រឿង​ដូច​អ្នក​ភូមិ​បានដឹង​ពេទ្យ ទា​កាត់​ជើង​ចោល តែ​គ្នា​ខ្លាច​ក្លាយជា​ជន​ពិការ​ក៏​មក​រក​គ្រូខ្មែរ​បាន​៣​ខែ​ជា​ដើរ​កើត ។ កំហុស​អ្នក​ណា? និង​មហាជន​ខ្លះ​ទៀត​លើក​ឡើង​ថា «​គ្រូខ្មែរ បើសិនជា​គ្រូ​ចេះ​ពិតប្រាកដ វា​មិនជា​បញ្ហា​អ្វី​នោះ​ទេ ណាស់​តែ​គ្រូ​ដែល​មិន​ចេះ​ហើយ​ចេះ​តែ​ស្មាន​ៗ​ទៅ​ទើប​ជា​បញ្ហា​ធំ​» ។

សូម​បញ្ជាក់​ដែរ​ថា ចំពោះ​បញ្ហា​បាក់​គ្រិច​ថ្លោះ គួរតែ​ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​អោយ​បាន​ត្រឹមត្រូវ ច្រៀស​វាង​ទទួល​ការ​ព្យ​បាល​ជាមួយ​គ្រូខ្មែរ អប​ឈើ​ដាក់​ថ្នាំខ្មែរ ៕ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ