ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ​នឹង​ពិនិត្យ​ឡើង​វិញ ដើម្បី​ពង្រឹង​ និង​កែ​លម្អរចនាសម្ព័ន្ធ​ប្រព័ន្ធ​អភិបាលកិច្ចនៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង លើ​ការ​ពិនិត្យ​ឡើង​វិញ ​ដើម្បី​ពង្រឹង និង​កែ​លម្អ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង លើ​ការ​ពិនិត្យ​ឡើង​វិញ ​ដើម្បី​ពង្រឹង និង​កែ​លម្អ រចនាសម្ព័ន្ធ ប្រព័ន្ធ​អភិបាលកិច្ច នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឱ្យ​ស្រប​តាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព ដែល​បាន​កំណត់​ក្នុង​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ការ​ប្រកាស​គាំទ្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​បន្ទាប់​ពី​មាន​សំណើរ​ពី​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។

ថ្លែង​ក្នុង​ឱកាស​បិទ​វេទិការវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ស្តី​ពី “​កំណែទម្រង់​វិ​មជ្ឈ​ការ និង​វិ​សហ​មជ្ឈការ ដើម្បី​ចូលរួម​សម្រេច​បានចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០” នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចាត់​ទុក​ថា ការ​ពិនិត្យ​ឡើង​វិញ ដើម្បី​ពង្រឹង និង​កែ​លម្អ រចនាសម្ព័ន្ធ ប្រព័ន្ធ​អភិបាលកិច្ច នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ គឺ​ដើម្បី​ធានា​ឱ្យ​ក្រុមប្រឹក្សា​អាច​ម្ចាស់ ការ​លើ​កិច្ច​ការងារ​គ្រប់គ្រង​មុខងារ ធនធាន និង​មាន​សមត្ថភាព​ដឹកនាំ​សម្របសម្រួល សកម្មភាព ផ្តល់​សេវា​សាធារណៈ និង​ការ​អភិ​វឌ្ឍ​នៅ​ក្នុង​ដែន​របស់​ខ្លួន សំដៅ​ឆ្លើយ​តប ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ៖ “​ជា​ការ​ពិត​ផ្អែក​តាម កា​រវិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស ទាំង​ផ្នែក​សេដ្ឋកិច្ច នគរូបនីយកម្ម បច្ចេកវិទ្យា​ព័ត៌មាន ការ​បំ​លាស់​ទី របស់​ប្រជាជន មក​កាន់​តំបន់​ទីប្រជុំជន ការ​កើនឡើង​នូវ​តម្រូវការ​សង្គម និង​សម្ពាធ​នៃ​វិបត្តិ ជាស​កល បាន​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​ពិនិត្យ​ និង​កែ​លម្អ​ស្ថាប័ន​រដ្ឋបាល​សាធារណៈ ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ក្រោម​ជាតិ​” ។

បន្ថែម​លើ​នេះ សម្តេច​បវរ​ធិ​បតី ​ហ៊ុន ​ម៉ា​ណែ​ត ​ក៏​គូសបញ្ជាក់​ថា ចំពោះ​ការ​កែ​លម្អ ​ស្ថាប័នសាធារណៈ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រាជរដ្ឋាភិបាល បាន​ផ្តល់​ជា​ផែនទី​បង្ហាញផ្លូវ នៅ​ក្នុង​កម្ម វិធី​ជាតិ​ដំណាក់កាល​ទី​២ ​រួច​ហើយ គឺ​ត្រូវ​បន្ត​រៀបចំ​រចនាសម្ព័ន្ធ គ្រប់គ្រង​ និង​មុខងារ​រដ្ឋបាល ថ្នាក់​ក្រោម​ជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ