ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ក្តៅ​! កូន​មិន​ព្រម​ញ៉ាំ​ទឹក វិធី​នេះ​ជួយ​ឱ្យ​កូន​ញ៉ាំ​ទឹក​បានច្រើន

19 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​ញ៉ាំ​ទឹក​។ តើ​មាន​អ្វី​ខ្លះទៅ? វិធី​ទី​១-អ្នក​អាច​ចាក់ទឹក​ដែល​មាន​បរិមាណ​ដូច​គ្នា​ក្នុង​កែវ​២ រួច​លេងល្បែង​ជល់​កែវ​គ្នា ញ៉ាំ​ទឹកជា​មួយ​កូន​។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​កូន​ចាប់ផ្តើម​ញ៉ាំ​ទឹក ដោយ​មិន​គេច​នោះ​ទេ​។ វិធី​ទី​២-អ្នក​អាច​ប្រើ​ការ​លើកទឹកចិត្ត…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​ចូល​ចិត្ត​ញ៉ាំ​ទឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

វិធី​ទី​១-អ្នក​អាច​ចាក់ទឹក​ដែល​មាន​បរិមាណ​ដូច​គ្នា​ក្នុង​កែវ​២ រួច​លេងល្បែង​ជល់​កែវ​គ្នា ញ៉ាំ​ទឹកជា​មួយ​កូន​។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​កូន​ចាប់ផ្តើម​ញ៉ាំ​ទឹក ដោយ​មិន​គេច​នោះ​ទេ​។

វិធី​ទី​២-អ្នក​អាច​ប្រើ​ការ​លើកទឹកចិត្ត ដោយ​ឧស្សាហ៍​សរសើរ​កូន​ពេល​ដែល​គេ​ញ៉ាំ​ទឹក​រួច​។ អ្នក​អាច​សរសើរ​ថា​កូន​ពូកែ ឬ​ឆ្លាត ក្រោយ​ពេល​ដែល​គេ​ញ៉ាំ​ទឹក នោះ​កូន​នឹង​ចាប់ផ្តើម​ញ៉ាំ​ទឹក​ច្រើន ដើម្បី​ទទួល​បានការ​សរសើរ​ពី​អ្នក​។

វិធី​ទី​៣-ក្នុងផ្ទះ​របស់​អ្នក​មិន​គួរ​មាន​ភេសជ្ជៈ​ផ្សេង​ក្រៅពី​ទឹក​នោះ​ទេ​។ នៅ​ពេល​ដែល​គ្មាន​ភេសជ្ជៈ​ផ្សេង កូន​នឹង​ញ៉ាំ​តែ​ទឹក​នោះ​ទេ មិន​សម្លឹង​លើ​ភេសជ្ជៈ​ផ្សេង​ឡើយ​។

វិធី​ទី​៤-អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ដោយនៅ​ពេល​ដែល​អ្នក​ញ៉ាំ​ទឹក អ្នក​គួរតែ​មក​ញ៉ាំ​នៅ​មុខ​កូន ដោយ​សម្តែង​ចេញ​នូវ​សកម្មភាព​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​កូន​បាន​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ដល់​កូន ទើប​កូន​អាច​ញ៉ាំ​ទឹក​ដូច​ជា​អ្នក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ