រាជធានីភ្នំពេញ ៖ ទីបំផុត ព្រលឹងជនរងគ្រោះបានអន្ទងជនសង្ស័យជាឃា.តកឲ្យសមត្ថកិច្ចចាប់ខ្លួន ករណីឃា.តកម្មដោយប្រើកាំបិតចុងស្រួចចា.ក់សម្លា.ប់ទៅលើបុគ្គលិកបម្រើការងារនៅហាងម៉ាស្សាយីហោ គីណេស ជាមួយគ្នា ខណៈជនដៃដល់ព្យាយាមគេចខ្លួនបានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ។

ជនសង្ស័យមានឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកា កោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០ និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃា.តកម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួចចា.ក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លា.ប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះជនសង្ស័យបានភ្ជង់គំរាមយកទូរស័ព្ទពីជនរងគ្រោះហើយគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ។
ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានចុះទៅសហការជាមួយនគរបាលស្រុកមុខកំពូល ខេត្តណ្តាល ឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធអំពើឃា.តកម្មមួយចំនួនផងដែរ ។

ចំពោះវត្ថុតាងទាំងនោះរួមមាន ៖ ទូរស័ព្ទដៃចំនួន០៥ គ្រឿង កាំបិតចុងស្រួចមានដងជ័រ ចំនួន០២ដើម ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 1H-9760 .មួកសុវត្ថិភាព ចំនួន ០១ ។ ពេលចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួន និងជនរងគ្រោះឈ្មោះ ពៅ ជាមនុស្សស្គាល់គ្នា ហើយបានមកធ្វើការងារជាបុគ្គលិកម៉ាស្សា និងស្នាក់នៅជាមួយគ្នាទៀតផង ។

ជនសង្ស័យបានដាក់កាំបិតក្នុងកាតាបស្ពាយតាមខ្លួនជារៀងរាល់ថ្ងៃ ដើម្បីទុកកាពារខ្លួនពេលត្រឡប់ទៅផ្ទះវិញ ដែលកន្លងមកខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រឿងមិនទាក់ទងជួយរកការងារឲ្យធ្វើ ។ លុះនៅថ្ងៃកើតហេតុខ្លួនក៏បានយកកាំបិតចា.ក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ដោយគំនុំគុំគួនជាមួយជនរងគ្រោះយូរមកហើយ មិនតែប៉ុណ្ណោះ ខ្លួនពិតជាបានយកកាំបិតភ្ជង់គំរាមកំហែងយកទូរស័ព្ទពីបុគ្គលិកធ្វើការជាមួយគ្នាទៀតផង ក្នុងគោលបំណងយកលុយ ដើម្បីបានចាយវាយ ។

ជនសង្ស័យសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំចំនួន០១លើក នៅអំឡុងឆ្នាំ២០២៤ ប៉ុន្តែមិនធ្លាប់ជាប់ពន្ធធនាគារទេ ។ ម្តងនេះបានភ្លក់រស់ជាតិហើយ អាចជាប់គុកមួយជីវិតពាក់ព័ន្ធប្រព្រឹត្តបទល្មើសក្នុងអំពើឃា.តកម្ម ។ ចំពោះជនសង្ស័យសមត្ថកិច្ច បានកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ