ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​គួរ​ទុក​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​ឆ្ងាយ​ប៉ុនណា? ហេតុ​អ្វី​ទៅ?

13 ម៉ោង មុន

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទុក​ទូរស័ព្ទ​ក្បែរ​នឹង​កន្លែង​អ្នក​គេង​នៅ​ពេល​យប់ អាច​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​នៅ​ជិត​ក្បាល​របស់​អ្នក នៅ​ក្រោម​ខ្នើយ ឬ​នៅ​លើ​តុ​ពេល​យប់ អ្នក​ប្រហែលជា​ចង់រក​កន្លែង​ផ្សេង ដើម្បី​ទុក​វា​នៅ​ពេល​យប់​។ តើ​គួរ​ទុក​ឆ្ងាយ​កម្រិត​ណា​ទៅ? ទូរ​សព្ទ័​របស់​អ្នក​គួរ​ស្ថិត​នៅ​ចំងាយ​យ៉ាងតិច…

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទុក​ទូរស័ព្ទ​ក្បែរ​នឹង​កន្លែង​អ្នក​គេង​នៅ​ពេល​យប់ អាច​បង្ក​គ្រោះថ្នាក់​។ ប្រសិនបើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​នៅ​ជិត​ក្បាល​របស់​អ្នក នៅ​ក្រោម​ខ្នើយ ឬ​នៅ​លើ​តុ​ពេល​យប់ អ្នក​ប្រហែលជា​ចង់រក​កន្លែង​ផ្សេង ដើម្បី​ទុក​វា​នៅ​ពេល​យប់​។ តើ​គួរ​ទុក​ឆ្ងាយ​កម្រិត​ណា​ទៅ?

ទូរ​សព្ទ័​របស់​អ្នក​គួរ​ស្ថិត​នៅ​ចំងាយ​យ៉ាងតិច ១​ម៉ែត្រ​ពី​គ្រែ​របស់​អ្នក ដើម្បី​ការពារ​កុំឱ្យ​មានការ​ប៉ះពាល់​ទៅ​នឹង​ថាមពល​ប្រេកង់​របស់​វិទ្យុ​។ ប្រសិនបើ​អ្នក​ត្រូវការ​ប្រើ​ទូរស័ព្ទ​របស់​អ្នកជា​សំឡេង​រោ​ទិ៍ សូម​បើក Flight Mode ដើម្បី​ការពារ​វិទ្យុសកម្ម​។ នៅ​ពេល​ថ្ងៃ​សូម​ដាក់​ទូរស័ព្ទ​របស់​អ្នក​នៅ​ក្នុង​កាបូប ជា​ជាង​នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​។ នេះ​អាច​ជួយ​រារាំង​អ្នក​ពី​ការ​ប៉ះពាល់​នឹង​កម្រិត​វិទ្យុសកម្ម​ខ្ពស់​។

ទូរស័ព្ទ​ដៃ​បញ្ចេញ​ថាមពល​ប្រេកង់ ដែល​ជា​ទម្រង់​នៃ​វិទ្យុសកម្ម​នៅ​ពេល​ពួក​គេ​ទាក់ទង​ជាមួយ​អង់​តែ​ន​បណ្តាញទូរស័ព្ទ​។ វិទ្យុសកម្ម​នេះ​មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ តែ​ការ​ដាក់​ទូរស័ព្ទ​នៅ​ជិត​ក្បាល​អ្នក​យូរហើយ​ជា​ប្រចាំ អាច​បណ្តាល​ឱ្យ​ឈឺក្បាល​និង​ពិបាក​គេង​។

ប្រសិនបើ​អ្នក​គេង​ដោយ​ដាក់​ទូរស័ព្ទ​ដៃ​របស់​អ្នក​លើ​ពូក​ជាមួយនឹង​អ្នក អ្នក​អាច​នឹង​គេង​កិន​វា​នៅ​ពេល​ដែល​គេង​លក់​។ ដោយសារ​តែ​បែប​ហ្នឹងហើយ វា​អាច​ឡើងក​ម្តៅ ហើយ​អាច​បណ្តាល​ឱ្យ​ឆាប់​ខូច​ថ្ម​។ ក្នុង​ករណី​ខ្លះ វា​ក៏​អាច​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ