ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ករណី​ស្ទាក់​វាយ​កំហែង​យក​ម៉ូតូ​តាម​ដងផ្លូវ​នៅ​ស្រុក​ប​សេដ្ឋ

23 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជា​កម្លាំង​នគរបាល ឲ្យ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ រយៈពេល ៧២​ម៉ោង…

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជា​កម្លាំង​នគរបាល ឲ្យ​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ រយៈពេល ៧២​ម៉ោង ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ (​ជា​មុខសញ្ញា យ៉ា​សកម្ម​ករណី​ស្ទាក់​វាយ​កំហែង​យក​ម៉ូតូ (​ប្លន់​) តាម​ដងផ្លូវ ។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា ក្រុម​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ធាក់​យក​ម៉ូតូ លើ​ឈ្មោះ ហៀ​ង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ កាលពី​ថ្ងៃ​ទី​១៥ មីនា ២០២៥ វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ នគរបាល​ស្រុក​ប​សេដ្ឋ និង​ដោយ​បាន​កិច្ចសហការ​ពី​កម្លាំង​នគរបាល​ជំនាញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាប់​ព្រំប្រទល់ ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ បាន​ធ្វើការ​ឃាត់​មុខសញ្ញា​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ រួម​នឹង​វត្ថុ​តាង ម៉ូតូ ០២​គ្រឿង (​ម៉ូតូ​ធ្វើ​សកម្មភាព​ប្លន់​០១​គ្រឿង និង​ម៉ូតូ​ជន​រង​គ្រោះ​០១​គ្រឿង​) ។

ជនសង្ស័យ​ទាំង ០៤ នាក់ រួម​មានឈ្មោះ ៖
១. ឈ្មោះ គិ​ន ចាន់​ណាប់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
២. ឈ្មោះ វ៉ា​ន់ ប៊ុ​ន​ធា ហៅ​ធឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​០២​នាក់ រស់នៅ​ភូមិ​ត្រពាំង​ផុង​ថ្មី ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ (​ជា​ជន​ដៃដល់​) ។
៣. ឈ្មោះ គឹ​ម ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រសនៅ​ភូមិ​ឃ្លោក ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
៤. ឈ្មោះ រិ​ន ចាន់ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បា​ក្រុង ឃុំ​ព្រះ​ខែ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ការ​ឃាត់​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ ដោយ​បានការ​ឯកភាព​ពី​តំណាង​អយ្យការ ផង​ដែរ ។ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ប្រគល់​ម៉ូតូ ០១​គ្រឿង ជូន​ជន​រង​គ្រោះ ដើម្បី​ប្រើប្រាស់​វិញ រីឯ​មុខសញ្ញា​បក្ខពួក​ចោរ​ទាំង​៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំ​ន​ញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្តរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ