ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆ.ក់​កាបូបស្ពាយអ្នកផលិតមាតិកា និង​គូ​ដណ្តឹង ត្រូវ​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​៣​បទល្មើ.ស អាច​ប្រឈម​ជាប់គុ.ក​២០​ឆ្នាំ​

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ស្ពាយ​ពី​ជនបរទេស​ឈ្មោះ GLADYS…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ស្ពាយ​ពី​ជនបរទេស​ឈ្មោះ GLADYS ELISA នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ចំនួន​០៣​បទល្មើស​ដែល​ជនជាប់ចោទ​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ចំនួន​២០ ឆ្នាំ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​១០ នាទី ជនសង្ស័យ​ចំនួន​០១ នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​ជន​រង​គ្រោះ​ឈ្មោះ GLADYS ELISA ភេទ​ស្រី ដែល​កំពុង​ដើរ​នៅ​ចំណុច​ផ្លូវ​លេខ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​សម្រេច រួច​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​ពី​សមត្ត​កិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​តាម​កាមេរ៉ា​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ ក៏​បានឃើញ​ពី​សកម្មភាព​ខាងលើ ព្រមទាំង​កំណត់​បាន​នូវ​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ឈ្មោះ ប៉ុ​ល ខួច​ចិន្តា ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ដែល​ជា​ទណ្ឌិត​ទើប​អនុវត្ត​ទោស​ពន្ធនាគារ​រយៈពេល​០៤ ឆ្នាំ ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​)​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ តាម​អំណាច​សាលក្រម​លេខ ៣៣៧ ក្រ​៣ ខ ចុះ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លុះ​នៅ​វេលា​ម៉ោង​១៧ និង​០៥ នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ត​កិច្ច​បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៉ុ​ល ខួច​ចិន្តា នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដកហូត​វត្ថុ​តាង ១.​ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA XRIDE ពណ៌​ខ្មៅ (​ឡើង​តែម​ពណ៌​ប្រផេះ​) ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HN-9870 (​ស្លាក​លេខ​មិន​ប្រក្រតី​) ២.​កាបូបស្ពាយ ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​ដែល​នៅ​ក្នុង​ការ​បូ​ប​នោះ មាន​ទុក​កាបូប​លុយ​ពណ៌​ផ្កាឈូក​ចំនួន​០១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ចំនួន​០១​សន្លឹក និង​កាត​ធនាគារ​ចំនួន​០៤ សន្លឹក ។

ក្រោយ​ពី​ទទួល​បាន និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យ ការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ខាងលើ ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ការ​មិន​រាងចាល​ក្នុង​បទឧក្រិដ្ឋ​)​បទ​.​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ និង​បទ​.​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៨៥ មាត្រា ៣៥៣ មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៧៨ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​បន្ថែម​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ៖ ជនសង្ស័យ​ខាងលើ​បាន​ប្រព្រឹត្ត​អំពើ​មិន​រាងចាល​ក្នុង​បទឧក្រិដ្ឋ ហើយ​ផ្អែក​តាម​ច្បាប់​អាច​និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ រហូត​ដល់​២០ ឆ្នាំ ។ ជនសង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្កួ​ន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សវនាការ​តាក់​ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា ៖ ក្រោយ​ពី​កើត​មាន​សកម្មភាព​ចោរឆក់​កាបូប​ស្ពា យ​ជនបរទេស គឺ Christ និង​គូ​ដណ្តឹង ដែល​ជា​អ្នកលេង​បណ្តា ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ល្បីល្បាញ​ម្នាក់ កាលពី​សៀ​ល​ថ្ងៃ​ទី​១៥ ខែ មីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌដូនពេញ រាជ ធានី​ភ្នំពេញ ដូចដែល​ព័ត៌មាន​បាន​បង្ហោះ​ព្រោងព្រាត អំពើ​ចោរ ឆក់​នោះ​កើតឡើង​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង មុន​នេះ​បន្តិច​ប្រមាណ​ជាង​៥ ម៉ោង​ក្រោយមក ក៏​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​ក្របួច​ទាន់​ពេលវេលា ។

នៅ​ពេល​សមត្ត​កិច្ច​ក្របួច​ចោរឆក់​ម្នាក់​នោះ​បាន​ភ្លាម ផេ​ក​ហ្វេ​ស ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ពី​ស្នាដៃ​បង្ក្រាប​យ៉ាង​ដូច្នេះ​ថា ៖
កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​បាន​ហើយ​ជន​ដៃដល់​ឆក់​កាបូប​គូ​ដណ្ដឹង​លោក Christ ដែល​ជា Vlogger ល្បីឈ្មោះ ។ ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦ និង​៥៥​នាទី ដែល​កម្លាំង​ជំនាញ​ដឹក នាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយក ដ្ឋា​ន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

ជន​ដៃដល់​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​៩៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បាន​ធ្វេ​ី​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រីជន​បរទេស​កំពុង​ដេ​ី​របា​ន​សម្រេច នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១០៦ កែង​ផ្លូវ​លេខ​១៣ ខណ្ឌ ដូនពេញ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែ​មី នា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ រាជធានី​ភ្នំពេញ មាន​ករណី​ចោរឆក់​កាបូបស្ពាយ​ពី​ជនបរទេស យក​បាន​សម្រេច ក្នុង​កាបូប​នោះ​មាន​ឯកសារ​សំខាន់​ៗ ជា​ច្រើន រួម​មានប៉ា​ស្ព័​រ កាត​ធនាគារ និង​លុយកាក់ ។

ក្រោយ​កើតហេតុលោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​មូល ដ្ឋា​ន​ឲ្យ​ទៅ​ជួប​ជន​រង​គ្រោះ ដើម្បី​ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង ហើយ​ក៏​បាន​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​នោះ​ជា​បន្ទាន់​ផង​ដែរ ។

លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​នា​រសៀល​ថ្ងៃ​ដដែល លោក​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ទៀត​ថា ជនល្មើស​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​លោក សហការ​ជាមួយ​កម្លាំង​នគរបាល​នាយក ដ្ឋា​ន​ព្រហ្មទណ្ឌ ចាប់ខ្លួន​បាន​ហើយ ជនល្មើស​ម្នាក់​នេះ​ជា​មុខសញ្ញា​ចាស់ ។ ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ដកហូត​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​មក​វិញ​ដែរ ។ ជនសង្ស័យ​ឈ្មោះ កែវ ខួច​ចិន្តា ។

សូម​ជម្រាប​ទៀត​ថា ករណី​ចោរឆក់​កាបូបស្ពាយ​របស់​ជន​បរ ទេស ដែល​ជា​ភ្ញៀវ​ទេសចរ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​កកើត​លើ​បណ្តាញ​សង្គម​មានការ​បញ្ចេញមតិ​ខុស​ៗ គ្នា ដោយ​គេ​មានការ​ចាប់អារម្មណ៍ និង​ស្គាល់​ថា ជា Vlogger ដ៏​ល្បី​មួយ​រូប​លើ​បណ្ដាញ​សង្គម YouTube, Facebook និង Instagram ដែល​លោក​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អ​ៗ ការ​អភិវឌ្ឍន៍​រីក ចម្រើន របស់​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​យ៉ាងច្រើន ។

អ្នកលេង​បណ្តាញ​សង្គម​ខ្លះ​លើក​ឡើង ស្នើ​សុំ​ឲ្យ​សមត្ត​កិច្ច​ស្រាវ ជ្រាវ​តាម​ចាប់ខ្លួន​ចោរឆក់​កាបូបស្ពាយ​របស់​លោក Chris ឲ្យ​ខាង តែ​បាន ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ថា​កម្ពុជា​អសន្តិសុខ ជៀសវាង​ភ្ញៀវ​បរទេស​មិន​ហ៊ាន​ចូល​មក​ទេសចរណ៍ ។ ប៉ុន្តែ​ទីបំផុត​ចោរ​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង ចោរ​មុខសញ្ញា​ចាស់​ដាច់​យ៉ៃ​ត្រូវជា​ជុច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ