ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដ្ឋា​ន​សាងសង់​ស្ថានីយ​បូម​ទឹកលូ​៥​សម្រេច​បាន​៧៥%គ្រោង​បញ្ចប់​នៅ​ខែមិថុនា

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការងារ​សាងសង់​ស្ថានីយបូម​ទឹកលូ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ គម្រោង​ទាំងមូល គិតត្រឹម​ថ្ងៃ​ទី​១៧ ខែមីនា ២០២៥…

រាជធានី​ភ្នំពេញ ៖ ការងារ​សាងសង់​ស្ថានីយបូម​ទឹកលូ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ គម្រោង​ទាំងមូល គិតត្រឹម​ថ្ងៃ​ទី​១៧ ខែមីនា ២០២៥ សម្រេច​បាន៧៥% នៃ​គម្រោង​ហើយ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​២០២៥​ថា ការ​សាងសង់​ស្ថានីយ​បូម​ទឹកលូ​៥ ដោយ​បំពាក់​បន្ថែម​ម៉ូ​ទ័​រ​បូម​ទឹក​ខ្នាត​ធំ ទំហំ​មុខកាត់ ១,៥​ម៉ែត្រ ចំនួន២​គ្រឿង និង​ទំហំ​មុខកាត់១​ម៉ែត្រចំនួន​១​គ្រឿង មាន​សមត្ថភាព​បូមទឹក១២​ម៉ែត្រគូប​ក្នុង១​វិនាទីនៃ​គម្រោង​ផែនការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័​ន្ឋ​ប្រ​ព័​ន្ឋ​លូ និង​ប្រ​ព័​ន្ឋ​រំដោះ​ទឹក​សម្រាប់បញ្ចៀស​ការជន់លិចក្នុងភូមិសាស្ត្ររាជធានី​ភ្នំពេញ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ស្ថានីយ​បូមទឹកនេះ​នឹង​កាត់​បន្ថយ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​នៅ​តំបន់​​ខាងត្បូង និង​ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ទៀត​ថា ដោយអនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សាងសង់​ស្ថានី​យ​បូម​ទឹកលូ​៥ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ដោយគ្រោង​បញ្ចប់នៅ​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៥ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ