ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នេហ៍ប៉ះក្មេងស្រី…ចុង​ក្រោយជាប់​ខ្នោះដៃ

13 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​នគរ​​បាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៧ ​​​មីនា ឆ្នាំ​២០២៥​កន្លង​ទៅ តាម​ពាក្យបណ្តឹង​របស់​​ម្តាយ​ក្មេង​ស្រី ពាក់ព័ន្ធ​នឹង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។ ពោល​គឺ​ក្មេង​ប្រុស​​រូប​នេះ…

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​នគរ​​បាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ​កាលពី​ថ្ងៃ​ទី​១៧ ​​​មីនា ឆ្នាំ​២០២៥​កន្លង​ទៅ តាម​ពាក្យបណ្តឹង​របស់​​ម្តាយ​ក្មេង​ស្រី ពាក់ព័ន្ធ​នឹង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។ ពោល​គឺ​ក្មេង​ប្រុស​​រូប​នេះ បាន​បបួល​សង្សារ​ចូល​ក្លិប​កម្សាន្ត​ផឹកស៊ី​ស្រវឹង រួច​នាំ​នាង​ឡើងឋានសួគ៌​ក្នុងផ្ទះ​សំណាក់​យ៉ាង​ត្រេកត្រអាល​ចំនួន​៣​លើក ទើប​ម្តាយ​នាង​តាម​ទាន់ និង​ក្របួច​ឲ្យសមត្ថកិច្ច​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ។​

​ការ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​ កន្លង​ទៅ នៅ​ចំណុច​ផ្ទះ​​សំណាក់​សំណាងល្អ ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។ ​​ទាក់​ទិន​នឹង​ករណី​ខាងលើ​នេះ ត្រូវ​បាន​សមត្ថ​​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រូប​នេះ ​ឈ្មោះ ធី​​រ​ដ្ឋា ហៅខុ​ង ហៅវីត អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ចំណែក​ក្មេង​ស្រី​ក៏​មាន​អាយុ​១៤​ឆ្នាំ​ដែរ ​។

​​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ក្មេង​ស្រី​​និង​មិត្តភក្តិបាន​នាំ​គ្នា​ទៅ​លេង​បុណ្យ​ដើម​ព្រីង​​នៅ​សង្កាត់​ច្បារ​អំពៅ ហើយ​បាន​ស្គាល់គ្នា​ជាមួយ​​នឹង​ក្មេង​ប្រុស​រូប​នេះ ក៏​មាន​ទំនាក់ទំនង​នឹង​គ្នា​ចាប់ពី​ពេល​នោះ​មក ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៥​ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៧​ និង​៣០​នាទី​យប់ ក្មេង​ប្រុស​រូប​នេះ​បាន​ឆាត​មក​ក្មេង​​ស្រី​បបួល​ទៅ​រាំ​លេង​នៅ​ក្នុង​ក្លិប​កម្សាន្ត​ប្រា​​សាទដែល​មា​នទី​តាំងនៅ​ជិត​ផ្សា​របឹង​កេងកង សង្កាត់​​បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​បាន​ឲ្យ​ក្មេង​ស្រី​បបួល​មិត្តភក្តិ​ស្រី​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ ទៅ​ជាមួយ​ដែរ ។​​

បន្ទាប់​មក ក្មេង​ស្រី​បាន​ប្រាប់​ក្មេង​ប្រុស​ខាងលើ​ ឲ្យ​ចាំ​នាង​នៅ​មុខ​វត្ត​ច្បារ​អំពៅ រួច​ហើយ​ជិះ​​ម៉ូតូឌុប​នាំ​គ្នា​ចេញ​ទៅ​លេង​នៅ​ក្លិប ដោយ​ក្មេង​ស្រី​បាន​ជិះ​ម៉ូតូ​ជាមួយ​ក្មេង​ប្រុស​នោះ ឯ​មិត្តភក្ដិ​​នាង ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​របស់​ក្មេង​ប្រុស​នាំ​គ្នា​ទៅ​រាំ​លេង​នៅ​ក្លិប​កម្សាន្ត​ប្រាសាទ និង​បាន​ហៅ​​ស្រា​បៀរ​មួយ​ថូ​ធំ មក​អង្គុយ​ផឹក​បណ្តើរ​ដៃ​លូក​ស្ទាបអង្អែល​ក្មេង​ស្រី​បណ្តើរ ហើយ​នាង​តែងតែ​យកដៃ​គ្រវាស​ចេញ ។

​លុះ​ផឹកស៊ី​សប្បាយ​រាំរែក​រហូត​ដល់​ម៉ោង​ប្រ​​មា​ណ​១០​និង​៣០​នាទី​យប់ ក្មេង​ស្រី​ក៏​ស្រវឹង និង​​បាន​ឲ្យ​ក្មេង​ប្រុស​នោះ​ជូន​នាង​ទៅ​ផ្ទះ​វិញ តែ​ជន​​នេះ​ប្រាប់​ថា ខ្លួន​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​មិន​​កើត​ទេ យប់​ហ្នឹង​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​ខ្លួន​ទៅ ។ ពេល​នោះ នាង​ស្មាន​តែ​ក្មេង​ប្រុស​នេះ ​ដេក​ជាមួយមិត្តភក្តិ​របស់​គេ ហើយ​នាង​ត្រូវ​ដេក​​ជាមួយ​មិត្តភក្ដិ​នាង ក៏​យល់​ព្រមទៅ​ជាមួយ​។​

​នៅ​ពេល​ទៅ​ដល់​ផ្ទះសំណាក់ ​«​សំណាងល្អ​» ស្ថិត​នៅ​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មិត្ត​​ភក្តិ​នាង​បាន​ចូល​ទៅ​ដេក​ជាមួយ​មិត្តភក្តិ​របស់​​ក្មេង​ប្រុស​ក្នុង​បន្ទប់​លេខ​២ ឯ​ក្មេង​ប្រុស​ចូល​ដេក​​ជាមួយ​នាង​នៅ​បន្ទប់​លេខ​៨ ។ ​​ពេល​ចូល​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ ជន​នេះ​​ចាប់ផ្តើម​ធ្វើ​សកម្មភាព​លួង​​លោម​រំលោភ​សេពសន្ថវៈ​រហូត​ដល់​ភ្លឺ​បាន​សម្រេច​ចំនួន​៣​លើក ។​

​លុះ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ នាង​​បាន​បបួល​ជន​នេះ ​ទៅ​ដើរ​លេង​នៅ​បុរី ប៉េង ហួត រហូត​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ក៏​បាន​ឌុ​ប​នាង​យក​ទៅ​ដល់​ផ្លូវ​ចូល​ផ្ទះ​ក៏​ទម្លាក់​នៅ​ទីនោះ រួច​ហើយ​ក៏​គេចខ្លួន​បាត់​ទៅ ។​ ​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​២ ​និង​៣០​នាទី​រសៀល ម្តាយ​ក្មេង​ស្រី​ដែល​បានដឹង​រឿងរ៉ាវ​ទាំង​អស់នោះ ក៏​នាំ​កូនស្រី​តាម​ក្របួច​ក្មេង​ប្រុស​ខាងលើ នាំ​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ប្រុស​រូប​នេះ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​នាំ​នាង​ជា​សង្សារ​ទៅ​ឡើង​​ឋានសួគ៌​នៅផ្ទះ​សំណាក់​ចំនួន​៣​លើក​ប្រាកដ​មែន ។​​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​អា​​ណា​ព្យាបាល​ក្មេង​ស្រី និង​ចម្លើយ​សារភាព​ពាក់​​ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន សមត្ថកិច្ច​ក៏​បាន​កសាង​​សំណុំរឿង​បញ្ជូន​ក្មេង​ប្រុស​រូប​នេះ​ទៅ​សាលាដំបូង​ខេត្ត​តាម​​នីតិវិធី ៕ ដោយ៖ មេសា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ