ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​អា​មេរិក​ប្រឆាំងបទបញ្ជារបស់លោកត្រាំ

13 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោកស្រី​ចៅក្រម​សហព័ន្ធ​អា​មេ​រិ​កមួយ​រូប កាលពី​ថ្ងៃ​ទី​១៨​មីនា បាន​សម្រេច​ផ្អាក​ការ​ហាមឃាត់​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ​ដែល​ហាម​មនុស្ស​ប្ដូរ​ភេទ​មិន​ឲ្យ​បម្រើ​ក្នុង​ជួរ​កងទ័ព​ ដោយ​ការ​ផ្អាក​នោះ​ គឺ​យោង​តាម​គោលការណ៍​ស្មើភាព​។ ការ​ហាមឃាត់​នោះ​មាន​ចែង​ក្នុង​ក្រិ​ត្យ​មួយ​របស់​លោក​ត្រាំ​ដែល​តម្រូវ​ឲ្យ​បណ្ដេញ​ចេញពី​ជួរ​កងទ័ព​បណ្ដា​មនុស្ស​ដែល​ដូរ​ភេទ​។ ការ​សម្រេចចិត្ត​របស់​ចៅក្រម​សហព័ន្ធ​រដ្ឋ​វ៉ា​សិ​ុ​ន​តោន​រូប​នោះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២១​មីនា​ទៅ​។…

សហរដ្ឋអាមេរិក ៖ លោកស្រី​ចៅក្រម​សហព័ន្ធ​អា​មេ​រិ​កមួយ​រូប កាលពី​ថ្ងៃ​ទី​១៨​មីនា បាន​សម្រេច​ផ្អាក​ការ​ហាមឃាត់​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ ​ដែល​ហាម​មនុស្ស​ប្ដូរ​ភេទ​មិន​ឲ្យ​បម្រើ​ក្នុង​ជួរ​កងទ័ព​ ដោយ​ការ​ផ្អាក​នោះ​ គឺ​យោង​តាម​គោលការណ៍​ស្មើភាព​។

ការ​ហាមឃាត់​នោះ​មាន​ចែង​ក្នុង​ក្រិ​ត្យ​មួយ​របស់​លោក​ត្រាំ​ដែល​តម្រូវ​ឲ្យ​បណ្ដេញ​ចេញពី​ជួរ​កងទ័ព​បណ្ដា​មនុស្ស​ដែល​ដូរ​ភេទ​។ ការ​សម្រេចចិត្ត​របស់​ចៅក្រម​សហព័ន្ធ​រដ្ឋ​វ៉ា​សិ​ុ​ន​តោន​រូប​នោះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២១​មីនា​ទៅ​។

ម្យ៉ាងទៀត​លោក​ត្រាំ​បាន​ស្នើ​ដល់​តុលាការ​កំពូល​អា​មេ​រិ​ក ឲ្យ​ដក​តំណែង​ចៅក្រម​តុលាការ​នោះ​មួយ​រូប លោក​JAMES BOASBERG ដោយសារ​កាលពី​ថ្ងៃ​ទី​១៥​មីនា បាន​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ក្នុង​រយៈពេល​១៤​ថ្ងៃ រាល់​ការ​ចាប់​បណ្ដេញចេញ​ពួក​អន្តោប្រវេសន៍​ដែល​ផ្អែក​លើ​ច្បាប់​លើកលែង​នៃ​សតវត្ស​ទី​១៨ និង​ជា​ពិសេស​ទាមទារ​ឲ្យ​ផ្អាក​ការ​ចាប់​បណ្ដេញចេញ​ទៅ​កាន់​សាល​វ៉ា​ឌ័​រ​សមាជិក​ជាង​២០០​នាក់​នៃ​ក្រុម​ជនខិលខូច​វេ​ណេ​ស៊ុ​យ​អេ​ឡា​មួយ​។ បែប​នេះ​នាំ​ឲ្យ​លោក​ត្រាំ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ស្នើ​ឲ្យ​ដក​ចៅក្រម​នោះ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ