ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ប្រះ​ខ្លួន​លើ​បង់ថ្ម​ អ្នកភូមិស្មានតែអស់កម្លាំងពេកទើបដេកលក់ស្រួល លុះនាំគ្នាទៅដាស់ ផ្អើល​យ៉ាងរន្ធ.ត់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​អ្នក​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់​ម្នាក់ ទំនងជា​អស់កម្លាំង​ពេក​និង​អត់ងងុយ​ផង​នោះ​ទៅ​មុខ​លែងរួច ​ក៏​បាន​ប្រះ​ខ្លួន​ដេក​នៅ​លើ​​បង់​ថ្ម​មុខ​សាលា​បុណ្យ​ភូមិ​មួយ​កន្លែង​នៅ​វេលា​ទៀប​ភ្លឺ ។ លុះដល់​ព្រឹក​ឡើង​អត់​ឃើញ​ក្រោក​ទៅ​ណា​សោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ដាស់​ឲ្យ​ក្រោក ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ចំពោះ​ការ​ស្លាប់​នេះ​សមត្ថកិច្ច​សង្ស័យ​ថា​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់គ…

0:00
0:00

រាជធានី​ភ្នំពេញ​ ៖ បុរស​អ្នក​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់​ម្នាក់ ទំនងជា​អស់កម្លាំង​ពេក​និង​អត់ងងុយ​ផង​នោះ​ទៅ​មុខ​លែងរួច ​ក៏​បាន​ប្រះ​ខ្លួន​ដេក​នៅ​លើ​​បង់​ថ្ម​មុខ​សាលា​បុណ្យ​ភូមិ​មួយ​កន្លែង​នៅ​វេលា​ទៀប​ភ្លឺ ។ លុះដល់​ព្រឹក​ឡើង​អត់​ឃើញ​ក្រោក​ទៅ​ណា​សោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ដាស់​ឲ្យ​ក្រោក ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ចំពោះ​ការ​ស្លាប់​នេះ​សមត្ថកិច្ច​សង្ស័យ​ថា​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់គ ។

ហេតុ​ការណ៍ខាងលើនេះ​បាន​បង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ នៅ​លើ​កៅអី​ថ្ម​មុខ​សាលា​បុណ្យ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ព្រៃ​ទា​១​ដែល​មាន​ទីលំនៅ​ជិត​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា បុរស​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ កង អ៊ុយ អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ គាត់​គឺជា​អ្នក​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​គ្រប់​ច្រកល្ហក​ពេល​យប់​ជា​រៀងរាល់ថ្ងៃ ។ ដោយឡែក​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ថ្ងៃ​កើតហេតុ ប្រហែល​ជ​សបុរស​នោះ​អស់កម្លាំង​ខ្លាំង​ពេក ហើយ​មិន​ស្រួលខ្លួន​ផង ព្រោះ​ដើរ​រើស​អេ​ត​ចាយ​មិន​បាន​ដេក​ពួន​នោះ ក៏​បាន​ទៅ​ដេក​នៅ​លើ​​បង់​ថ្ម​នៅ​មុខ​សាលា​បុណ្យ​ភូមិ​ដោយ​យក​ជើង​គង​លើ​រទេះ​អេ​ត​ចាយ​របស់​គាត់​និង​បាន​លង់លក់​យ៉ាង​ស្រួល ។

អ្នក​ភូមិ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ពួក​គាត​(​អ្នក​ភូមិ​) បាន​នាំ​គ្នា​ទៅ​មើល​ដែរ ប៉ុន្តែ​មិន​មាន​នរណា​ហ៊ាន​ដាស់​បុរស​នោះ​ឲ្យ​ក្រោក​ឡើយ ព្រោះ​ឃើញ​ដេក​លក់​ស្រួល​ពេក ហើយ​នឹក​ស្មានថា​បុរស​នេះ​អស់កម្លាំង​ផង​ឲ្យ​ដេក​បាន​ស្កប់​ទៅ​ចុះ ។ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល នៅ​តែ​ដេក​អត់​ឃើញ​បុរស​នេះ​ភ្ញាក់​ក្រោក​ចេញ​ទៅ​ណា​សោះ ទើប​ពួក​គាត់​ចូល​ទៅ​ដាស់ ស្រាប់តែ​ឃើញ​បុរស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។

បន្ទាប់​មក​ពួក​គាត់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ​ដើម្បី​ជួយ​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះ​ទៅ​មើល និង​ធ្វើ​កោសល្យវិច័យ ហើយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា បុរស​នេះ​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ