ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់អាន​គ្នា​ជា​មិត្តភក្ដិ​បាន​២​ខែ​ បែកគំនិតលួច​ម៉ូតូ​នាង​​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​និង​បក្ស​ពួក​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ធ្វើការ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​និង​បក្ស​ពួក​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ធ្វើការ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​នោះ ​ក្រោយ​ពី​ជនសង្ស័យ​ខាងលើ​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ពី​នារី​បុគ្គលិក​ហាង​ផឹកស៊ី​ម្នាក់​កាលពី​១១​ថ្ងៃមុន ហើយ​ត្រូវ​នាង​ពឹង​ឲ្យ​មិត្តភក្ដិ​ស្រី​ម្នាក់ឱ្យ​ជួយ​ប្រើ​ល្បិច​ខ​ល​ទៅ​ទាក់​ទង​ស្នេហា ទើប​រក​កន្លែង​ជន​នោះ​លាក់ខ្លួន​ឃើញ​ រួច​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ឃាត់ខ្លួន​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ ១-​ឈ្មោះ អន សេង​ហ័​រ អាយុ​២០​ឆ្នាំ គឺជា​មិត្តភក្ដិ​និង​ជា​អ្នក​លួច​ម៉ូតូ​នារី​រង​គ្រោះ ២​-​ឈ្មោះ ទិន វិ​ច្ឆ​កា អាយុ​១៨​ឆ្នាំ គឺជា​អ្នក​ផ្សំ​គំនិត ៣-​ឈ្មោះ នី អាយុ​១៨​ឆ្នាំ​ ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​ជាមួយ​គ្នា មិន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​នគរបាល​ឃាត់​ទៅ​សួរនាំ​ដែរ ព្រោះ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ។  ខណៈនោះ​ កម្លាំង​នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និក​១​គ្រឿង ព​ណ៌.ស លាយ​លឿង​ពាក់​ស្លាក​លេខ​ព្រៃវែង​1Y-0227 ។

នគរ​បាន​បាន​ប្រាប់​បន្ត​ទៀត​ថា ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ប៉ិច ស៊ី​ អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ផឹកស៊ី ស្នាក់​បន្ទប់​ជួល​ស្ថិត​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​និង​មាន​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ឆ្តោ ឃុំ​កំពង់​អុស ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង ។ បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​GPX POP -Z ព​ណ៍​ខ្មៅ​លា​យស ​និង​ក្រហម​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1O-1412 ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ អន សេង​ហ័​រ បាន​ស្គាល់​រាប់អាន​គ្នា​ជា​មិត្តភក្ដិ​ជាមួយ​នារី​រង​គ្រោះ​ ទើបបាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ហើយ​បាន​ទៅ​លេង​នាង​ដល់​បន្ទប់​ជួល នៅ​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​២​លើក​មក​ហើយ ។ លុះ​លើក​ទី​៣ នៅ​វេលា​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៥ ទៅ​លេង​ម្ដងទៀត ហើយ​ឆ្លៀតពេល​ជន​រង​គ្រោះ​ទុកចិត្ត ​និង​ភ្លេចខ្លួន​ជន​នោះ​ក៏​បាន​លួច​យក​ម៉ូតូ​របស់​នាង​ទុក​នៅ​ជាន់​ក្រោម​នៃ​ផ្ទះ​ជួល​ រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ប៉ុន្តែ​ក្រោយ​ពេល​គេចខ្លួន​បាន​រយៈពេល​១១​ថ្ងៃ ក៏​ត្រូវ​ជន​រង​គ្រោះ​ពឹង​មិត្តភក្ដិ​ស្រី​របស់​នាង​ម្នាក់​ទៀត ឲ្យ​ប្រើ​ល្បិច​ខ​ល​ទាក់ទង​ស្នេហា ទើប​ដឹង​ពី​ទីកន្លែង​ដែល​ជន​នោះ​លាក់ខ្លួន រួច​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​ឃាត់ខ្លួន​ជន​នោះ​និង​បក្សពួក​២​នាក់​ទៀត​ផង​ដែរ ។ បន្ទាប់​ពី​ការ​សួរនាំ​មួយ​ជំហាន​រួច​មក​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់ ​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​កំ​បូល ​ដើម្បី​សួរនាំ​និង​ចាត់ការ​បន្ត ព្រោះ​ទីតាំង​កើតហេតុ​កន្លែង​ដែល​លួច​ម៉ូត គឺ​ស្ថិត​នៅ​ឯ​បន្ទប់​ជួល​ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ