ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញការជួបនិយាយគ្នាតាមទូរស័ព្ទលើកទី២​រវាង​លោកត្រាំ និងលោកពូទីន

15 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ និង​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ់ បាន​ជួប​ពិភាក្សា​គ្នា​តាមទូរស័ព្ទ​លើក​ទី​២​​ កាលពី​ថ្ងៃ​ទី​១៨​ មីនា ។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ និង​សម​ភាគី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ់ បាន​ជួប​ពិភាក្សា​គ្នា​តាមទូរស័ព្ទ​លើក​ទី​២​​ កាលពី​ថ្ងៃ​ទី​១៨​ មីនា ។ គិតទៅបានជាង​១​ខែ​បន្ទាប់​ពី​ការ​ជួប​គ្នា​បែប​នោះ​លើក​ទី​មួយ​ជា​ប្រវត្តិសាស្ត្រ​។ ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​ និង​រុ​ស្សុ​ី​នេះ នាំ​ឲ្យ​ពួក​អឺរ៉ុប​និង​អ៊ុយ​ក្រែ​ន​មានការ​ព្រួយបារម្ភ​ថា​ ត្រូវ​គេ​ផាត់​ចេញពី​ការ​ចរចា ដើម្បី​បញ្ចប់សង្គ្រាម​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ​នៅ​អ៊ុយ​ក្រែ​ន​។

ស្ថិត​ក្រោម​ការ​គាបសង្កត់​របស់​លោក​ត្រាំ​ដែល​ចោទ​ខ្លួន​ថា​ ជា​ប្រភព​នៃ​ជម្លោះអ៊ុយ​ក្រែ​ន​កាលពី
​ស​ប្ដា​ហ៍​មុន​ ព្រម​ទទួលយក​សំណើ​ឈប់​បាញ់​គ្នា​រយៈពេល​៣០​ថ្ងៃ រៀបរៀង​ដោយ​អា​មេ​រិ​ក​។ បន្ទាប់​ពី​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​លើក​ទី​២​នោះ ដែល​មាន​រយៈពេល​ប្រមាណ​២​ម៉ោង​ កាលពី​ថ្ងៃ​ទី​១៨​មីនា សេត​វិមាន​និង​វិមាន​ក្រឹម​ឡាំង ចេញផ្សាយ​រៀងខ្លួន​សេចក្ដី​ប្រកាស​លម្អិត​នៃ​សេចក្ដី​ប្រកាស​សំខាន់​ៗ​។

តាម​វិមាន​ក្រឹម​ឡាំង​ថា រុ​ស្សុ​ី​ព្រម​ទទួលយក ការ​ឈប់​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​រយៈពេល​៣០​ថ្ងៃ​។ លោកពូ​ទី​ន​បាន​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​អនុវត្ត​ដល់​កង​យោធា​រុ​ស្សុ​ី​។ ចំណែក​សេត​វិមាន​វិញ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​អះអាង​ថា មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ថា ចលនា​ឆ្ពោះទៅ​រក​សន្តិភាព​នឹង​ចាប់ផ្ដើម តាម​រយៈ​ការ​ឈប់​វាយប្រហារ​លើ​បណ្ដា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ្ថ​ថាមពល​។

លើស​ពី​បទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន លោក​ត្រាំ​និង​លោកពូ​ទី​ន​បាន​យល់​ស្របគ្នា​ថា ការ​ចរចា​ស្ដី​ពី​ជម្លោះ​នឹង​ចាប់ផ្ដើម​ភ្លាម​ៗ​។ សេត​វិមាន​ប្រកាស​ថា​ការ​ចរចា​គ្នា​នោះ​នឹង​ធ្វើ​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា​ដោយ​លើក​ពី​ការ​រីក​ចម្រើន​ធំធេង​នៃ​ទំនាក់ ទំនង​ល្អ​ប្រសើរ​រវាង​សហរដ្ឋអាមេរិក​និង​រុ​ស្សុ​ី​។ តាម​សេត​វិមាន​ថា ការ​ចរចា​នោះ​ពិសេស​ផ្ដោត​លើ​បញ្ហា​បច្ចេកទេស នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​គ្នា​នៅ​សមុទ្រ​ខ្មៅ បទ​ឈប់​បាញ់​គ្នា​ទាំងស្រុង​មួយ​និង​សន្តិភាព​ជា​អចិន្ត្រៃយ៍​។

លោកពូ​ទី​ន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ជម្លោះ​ជាស​កល ស្ថិតស្ថេរ​និង​យូរអង្វែង ដោយ​គិតដល់​ផលប្រយោជន៍​នៃ​សន្តិសុខ​របស់​រុ​ស្សុ​ី​និង​ប្ញ​ស​គល់​នៃ​ជម្លោះ​។តាម​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ឡើង​ថា នឹង​ធ្វើការ​ជាមួយ​ប្រធានាធិបតី​រុ​ស្សុ​ី​ដើម្បី​ឲ្យ​ទទួល​បាន​បទ​ឈប់​បាញ់​គ្នា​ទាំងស្រុង ហើយ​ក្នុង​រយៈពេល​ខ្លី​បញ្ចប់សង្គ្រាម​ដ៏​សែន​ទារុណ​នោះ​រវាង​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន​។

ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នោះ​ដែរ លោកពូ​ទី​ន​ប្រកាស​ថា រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន​នឹង​ធ្វើការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ម្ខាង​ៗ១៧៥​នាក់​។ លោកពូ​ទី​ន​អះអាង​ថា នា​ថ្ងៃ​ទី​១៩​មីនា​ភាគី​រុ​ស្សុ​ី​និង​ភាគី​អ៊ុយ​ក្រែ​ន ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ម្ខាង​ៗ១៧៥​នាក់​។ លោកពូ​ទី​ន​កំណត់​បណ្ដា​លក្ខខណ្ឌ​សម្រាប់​បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុយ​ក្រែ​ន ក្នុង​នោះ​មានការ​បញ្ឈប់​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​រុ​ស្សុ​ី​រៀបរាប់​ថា ភាគី​រុ​ស្សុ​ី​គូសបញ្ជាក់​ពី​ចំណុច​សំខាន់​មួយ​ចំនួន ដែល​ទាក់ទិន​នឹង​ចំនួន​ទាហាន​ពេល​មាន​បទ​ឈប់​បាញ់​គ្នា នៅ​លើ​ខ្សែ​រណសិរ្ស​ទាំងមូល ពី​ភាព​ចាំបាច់​នៃ​ការ​បញ្ចប់​ការ​កេណ្ឌ​ប្រមូល​ទ័ព​នៅ​អ៊ុយ​ក្រែ​ន និង​ការ​បំពាក់អាវុធ​ជា​ថ្មី​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​។

ម្យ៉ាងវិញទៀត​លោកពូ​ទី​ន​ស្នើ​ដល់​លោក​ត្រាំ ឲ្យ​បញ្ឈប់​ទាំងស្រុង​ជំនួយ​យោធា​លោក​ខាងលិច និង​ការ​ចែកចាយ​ព័ត៌មាន​សើ​ុ​ប​ការណ៍​ដល់​អ៊ុយ​ក្រែ​ន​។ លោក​គូសបញ្ជាក់​ថា លក្ខខណ្ឌ​គន្លឹះ​សម្រាប់​រារាំង​ការ​កើនឡើង​នៃ​ជម្លោះ​និង​រក​ដំណោះស្រាយ​ជម្លោះ​តាម​ផ្លូវ​នយោបាយ​និង​ការទូត ត្រូវ​តែ​បញ្ឈប់​ទាំងស្រុង​ជំនួយ​យោធា​បរទេស​និង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុង​គៀវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ