ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​នរណា​ក៏​ចង់បាន​! នរណា​ក៏​ចង់​ចាយ ។ ប៉ុន្តែ​នៅ​សុខ​ៗ​ស្រាប់តែ​គេ​វេរ​លុយ​ចូល​គណនី​របស់​យើង សូមកុំ​ចង់បាន ។ តែ​យើង​ចង់បាន ឬ​យក​លុយ​គេ​ទៅ​ចាយវាយ​ផ្តេសផ្តាស យើង​អាច​នឹង​មានទោស ហើយ​ករណី​បែប​នេះ…

លុយ​នរណា​ក៏​ចង់បាន​! នរណា​ក៏​ចង់​ចាយ ។ ប៉ុន្តែ​នៅ​សុខ​ៗ​ស្រាប់តែ​គេ​វេរ​លុយ​ចូល​គណនី​របស់​យើង សូមកុំ​ចង់បាន ។ តែ​យើង​ចង់បាន ឬ​យក​លុយ​គេ​ទៅ​ចាយវាយ​ផ្តេសផ្តាស យើង​អាច​នឹង​មានទោស ហើយ​ករណី​បែប​នេះ គឺ​មាន​ជា​បន្តបន្ទាប់​ហើយ​នៅ​កម្ពុជា​យើង ។

តាម​ការ​ចុះ​ផ្សាយ នៅ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា យុវជន​សរុប​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​ច្បាប់ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ព្យាយាម​វេរ​លុយ​ចេញពី​គណនី​មួយ ដែល​ក្រុមហ៊ុន​មួយ​នៅ​ខាង​ខេត្តកំពង់ចាម​បាន​ធ្វើ​ប្រតិបត្តិការ​វេរ​ច្រឡំ​ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស កាលពី​ថ្ងៃ​ទី ១៣ ខែមីនា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

នៅ​ក្នុង​ករណី​នេះ តាម​ការ​ចុះ​ផ្សាយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមីនា ក្រុមហ៊ុន​មួយ នៅ​កំពង់ចាម​មាន​បញ្ហា​បច្ចេកទេស​ធ្វើ​ឱ្យ​មាន​ប្រតិបត្តិការ​វេរ​ប្រាក់​ដោយ​ភ័ន្ត​ច្រឡំ​ទៅ​កាន់​គណនី​ឈ្មោះ ក​.​ន ចិ​.​ត ក្រោយមក​បុគ្គល​រូប​នេះ បាន​បន្ត​ផ្ទេរ​ប្រាក់​ចេញ​ទៅ​គណនី​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ក្រោយ​កើតហេតុ​ការណ៍ ក្រុមហ៊ុន​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​នៅ​ខេត្តកំពង់ចាម ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សង្កេត​ស្រាវជ្រាវ រហូត​ដល់​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ។ ពួក​គេ​មានឈ្មោះ ក​.​ន ចិ​.​ត អាយុ​២៣​ឆ្នាំ ជា​ម្ចាស់​គណនី និង​ម្នាក់​ទៀត​អាយុ​១៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ។

ក្រោយមក​នៅ​ថ្ងៃ​ទី​១៥ ខែមីនា យុវជន​២​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​នៅ​ខេត្តកំពង់ចាម​ដែរ​ជា​បន្តបន្ទាប់​។ ក្រោយ​ការ​ឃាត់ខ្លួន​នៅ​ពេល​នេះ សមត្ថកិច្ច​បាន​កំពុង​តែ​អនុវត្ត​និ​តិ​វិធី​ច្បាប់​ចោទប្រកាន់​ពួក​គេ ហើយ​គេ​មិនដឹង​ថា តើ​ពួក​គ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់ និង​មានទោស​កម្រិត​ណា​នោះ​ទេ ។

កន្លង​មក នៅ​កម្ពុជា មាន​ករណី​វេរ​ប្រាក់​ច្រឡំ​ជា​ច្រើន ហើយ​នៅ​ក្នុង​នោះ​អ្នក​ដែល​ទទួល​ប្រាក់​វេរ​ច្រឡំ​នេះ​ក៏​មាន​អ្នក​ដែល​ស្មោះត្រង់​បាន​ស្ម័គ្រចិត្ត​វេរ​លុយ​ដែល​គេ​ទទួល​ដោយ​ច្រឡំ​នេះ​ទៅ​ម្ចាស់​ដើម​វិញ ។ ហើយ​ខ្លះ​ទៀត​ក៏​ធ្វើ​មិនដឹង​ហើយ​សម្ងំ​ចាយប្រាក់​គេ ហើយដោយ​សារ​វា​មិន​ច្រើន​ម្ចាស់​គេ​មិន​ប្តឹង​ក៏​ចេះ​តែ​មាន​ជា​ហូរហែ ។
នៅ​ក្នុង​ករណី​បែប​នេះ អ្នក​ដែល​ទទួល​ប្រាក់​គេ​តាម​គណនី​ដែល​គេ​វេរ​ច្រឡំ​ហើយ​យក​ប្រាក់​គេ​ទៅ​ចាយ​ផ្តេសផ្តាស ឬ​ក៏​ប៉ុនប៉ង​គ្រប់គ្រង​លុយ​ដែល​គេ​វេរ​ច្រឡំ​នោះ​ដូច​ករណី​យុវជន​ខាងលើ ប្រសិនបើ​ម្ចាស់​ប្រាក់​គេ​ប្តឹង​នោះ​យើង​នឹង​មាន​ពិរុទ្ធ​ហើយ ។

ករណី​បែប​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ។ កន្លង​មក ពោល គឺ​កាលពី​ខែតុលា ឆ្នាំ​២០២៤ ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ ហើយ​អ្នក​ដែល​ប្រ​ពឹ​ត្តិ​នៅ​ក្នុង​ករណី​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​បាន​ដែរ ហើយ​បង្ក្រាប​កសាង​និ​តិ​វិធី​តាម​ច្បាប់​ដែរ ។

សូមកុំ​ផ្តេសផ្តាស ពីព្រោះ​ការ​ទទួល​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​តាម​រយៈ​ការ​ផ្ទ​រ ឬ​ទូទាត់​ច្រឡំ ហើយ​យើង​ដែល​ជា​អ្នក​ទទួល​មាន​ចេតនា​ទុច្ចរិត​គេចវេស​មិន​ផ្ទេរ​ត្រឡប់​ទៅ​ម្ចាស់​គណនី​ដើម​គេ​វិញ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អំពើ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដែល​នឹង​មានទោស​ទណ្ឌ​តាម​ច្បាប់ ។

ម្យ៉ាងវិញទៀត ករណី​នៅ​សុខ​ៗ​បែប​នេះ​មាន​គេ​ផ្ញើ​លុយ​ចូល​គណនី​របស់​យើង​នោះ​យើង​ក៏​គួរតែ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​យើង​អាច​ត្រូវ​ក្រុម​សង្គម​ងងឹត​លួច​ធ្វើ​ប្រតិបត្តិការ​ទទួល​ប្រាក់​ហើយ​ពួក​គេ​ព្យាយាម​ប្រើប្រាស់​គណនី​របស់​យើង​ទៅ​លាង​លុយ​ទាំងនោះ​វិញ ។ នៅ​ក្នុង​ករណី​នេះ យើង​ជា​ម្ចាស់​គណនី​ក៏​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ដ៏​ស្មុគស្មាញ​ផង​ដែរ ។

ផ្អែក​តាម​ទឡ្ហីករណ៍​ទាំងនេះ​ហើយ នៅ​ពេល​ដែល​ទទួល​បាន​លុយ​ដែល​មិនមែន​ជា​លុយ​ដែល​យើង​គួរតែ​ទទួល​តាម​រយៈ​កម្លាំង​ពលកម្ម តាម​រយៈ​ការងារ តាម​រយៈ​ញើញ​ឈាម​របស់​យើង​ទេ​នោះ​កុំ​ចេះ​ចាត់ចែង​លុយ​ទាំងនោះ​ផ្តេសផ្តាស ហើយ​ក៏​មិន​គួរ​ចង់បាន​ដែរ ។ លុយ​នរណា​ក៏​ចង់​ចង់​មាន ចង់​គ្រប់គ្រង ដូច្នេះ​គ្រប់​កាក់​គ្រប់​សេន​មិនមែន​នៅ​សុខ​វារ​ត់ម​ករក​យើង​ងាយ​ៗ​បាន​ឡើយ ។ នៅ​ក្នុង​ករណី​ដែល​មានការ​ហូរ​ចូល​មិន​ប្រក្រតី គួរតែ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ