ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ពិនិត្យ​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៨ ខែមីនា…

ខេត្តសៀមរាប ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផ្តល់​អនុសាសន៍​ណែនាំ​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់ស្តែង នៅ​តាម​ប្រាសាទ​មួយ​ចំនួន នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​ផល​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នា​ពេល​ថ្មី​ៗ​នេះ ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ មាន​ករណី​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង នៅ​តំបន់​រមណីយដ្ឋាន​អង្គរ បណ្តាល​ឱ្យ​ដើមឈើ​មួយ​ចំនួន បាន​ដួល​រលំ កាត់​តាម​ដងផ្លូវ និង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ។ ភ្លាម​ៗ​នោះ មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​ប្រតិបត្តិការ កាត់​សម្អាត​ដើមឈើ​ទាំងនោះ ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ