ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ទៅ​បូមទឹក​ដាក់​ស្រូវ​ស្រែប្រាំង ប្រទះ​ឃើញ​ស.ព​​អាក្រា.ត​កាយ​ម្នាក់​ អណ្ដែត​ទឹក​រណ្ដៅ​ដី

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​កសិករ​ម្នាក់​ខាន​បូមទឹក​ដាក់​ស្រូវ​ស្រែប្រាំង​បស់​ខ្លួន​រយៈពេល​១​អាទិត្យ​មក​ហើយ លុះដល់​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ គាត់​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​បូមទឹក​រណ្ដៅ​ដី​មួ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ស្នោរ​លិច សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ​៖ បុរស​ជា​កសិករ​ម្នាក់​ខាន​បូមទឹក​ដាក់​ស្រូវ​ស្រែប្រាំង​បស់​ខ្លួន​រយៈពេល​១​អាទិត្យ​មក​ហើយ លុះដល់​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ គាត់​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​បូមទឹក​រណ្ដៅ​ដី​មួ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ស្នោរ​លិច សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ខណៈនោះ​ស្រាប់តែ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និងរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ភូមិ​ឲ្យ​ទៅ​ជួ​យ​មើល និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​ពី​គាត់​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អាក្រាត​កាយ​ស្លាប់​អណ្ដែត​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ ។

សាកសព​បុរស​ខាងលើ​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ដោយឡែក​អ្នក​ភូមិ​ខាងលើ​និង​អ្នក​ភូមិ​ផ្សេង​ទៀត​នៅ​ជិត​នោះ​ក៏​បាន​ទៅ​ចោមរោម​មើល​ច្រើ​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ស្គាល់​អ្នក​ស្លាប់​នោះ​ទេ ។ ម្យ៉ាងទៀត​នៅ​ក្នុង​ពេល​ភ្លាម​ៗ​នោះ​ក៏​មិន​ទាន់​មាន​ដំណឹង​ថា មាន​អ្នក​បាត់​សមាជិកគ្រួសារ​នៅឡើយ​ដែរ ចំណែក​នគរបាល​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពុំ​ទាន់​អះអាង​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​លង់ទឹក ឬ ក៏​ជា​អំពើ​ឃាតកម្ម​នៅឡើយ តែ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ហើយ​តាម​មើលទៅ​ស្លាប់​រយៈពេល​១​អាទិត្យ​កន្លង​មក​ហើយ ។

បុរស​ជា​កសិករ​ម្នាក់​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​និយាយ​ថា គាត់​បាន​ធ្វើស្រែ​ប្រាំង​នៅ​ចំណុច​កើតហេតុ​នោះ ព្រោះ​ទីនោះ​អាច​ឲ្យ​គាត់​អាស្រ័យ​ផល​បូមទឹក​ចេញពី​រណ្ដៅ​ដី​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​គាត់​បាន ។ បន្ទាប់​ពី​ខក​ខានមិនបាន​បូមទឹក​អស់​រយៈពេល​១​អាទិត្យ​រួច​មក នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​គាត់​បាន​ទៅ​បូមទឹក​ដាក់​ស្រូវ​បន្ត​ទៀត លុះ​ពេល​ទៅ​ដល់​បាន​ធំ​ក្លិនស្អុយ​ចម្លែក​ចេញពី​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ ។

កសិករ​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក​គាត់​ក្រឡេក​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​អាក្រាត​កាយ​ខាងលើ​អណ្ដែត​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ ហើយ​គាត់​ក៏​បាន​ទៅ​ប្រាប់​អ្នក​ភូមិ​ឲ្យ​ជួយ​មើល ក្រែង​មាន​អ្នក​ស្គាល់ ។ ព្រោះ​គាត់​មិន​ដែល​បាន​ស្គាល់​ជន​រង​គ្រោះ​នោះ​ពី​មុន​មក​ទេ ពុំ​ដឹង​ថា​ជា​នរណា​ឡើយ ខណៈ​នោ​អ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្នោរ​បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ប៉ុន្តែ​មិន​បាន​សន្និដ្ឋាន​ថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ខណ្ឌ​កំ​បូល​បានដឹង ។ ព្រមទាំង​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ស្វែងរក​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​មូលហេតុ​នៃ​ការ​ស្លាប់​នេះ ។ ដើម្បី​បានដឹង​ឲ្យ​ច្បាស់​ថា​តើ​ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​លង់ទឹក អំពើ​អត្តឃាត​លោតទឹក ឬ​ជា​អំ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ឃាតករ​ណាមួយ​សម្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​រួច​រុញ​ទម្លាក់​ទឹក ឬ​ក៏​សម្លាប់​ពី​កន្លែង​ផ្សេង​រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ខាងលើ​នោះ ។

យោង​តាម​ដំណឹង​ចុង​ក្រោយ​ពី​នគរបាល​ប៉ុស្តិ៍​ស្នោរ​បាន​បញ្ជាក់​ប្រាប់​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ​ថា បុរស​ដែល​ស្លាប់​អណ្ដែត​ទឹក​ដោយ​អាក្រាត​កាយ​ខាងលើ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺឈ្មោះ​លី បាលី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ​លេខ​៤០៨ ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្នាក់​នៅ​ក្នុងភូមិ​ស្នោរ​កើត សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​រូប​នោះ​គឺជា​​ជនវិកល​ច​រិ​ក ហើយ​កន្លង​មក​តែងតែ​ចេញ​បាត់​ពី​ផ្ទះ​ជួនកាល​១​អាទិត្យ​ទើប​ចូល​ផ្ទះ​ម្ដង​ក៏​មាន​ដែរ គឺ​ចង់ទៅ​ៗ​ចង់​មក​ៗ​ហើយដោយ​សារ​តែ​ទម្លាប់​បែ​នេះ​ក្រុម​គ្រួសារ​មិនសូវ​តាម​រក​ទេ លុះ​ចុង​ក្រោយ​នេះ​ក៏​ដើរ​ចេញពីផ្ទះ​ទៀត​រួច​ក៏​បាត់​រហូត​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ពេល​ប្រទះ​ឃើញ​សាកសព​ភ្លាម​ៗ​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នកស្រុក​ភូមិ​មើល​អត់​ស្គាល់​ទេ ព្រោះ​សព​ហើម​ស្អុយ​ប្រែប្រួល​ទ្រង់ទ្រាយ​ដើម​ច្រើន​ណាស់ លុះ​ក្រោយមក​ទើប​ក្រុម​គ្រួសារ​ស្គាល់​និង​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ទាក់ទង​ទៅ​និង​ការ​ស្លាប់​នេះ​ដែរ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ឃាតកម្ម​នោះ​ទេ តាម​ការ​ពិនិត្យ​កោសល្យវិច័យ គឺ​ជន​រង​គ្រោះ​ខាងលើ​ស្លាប់​ដោយសារ​លង់ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ