ការនាំចេញសំបកកង់រថយយន្តពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក បានកើនឡើងចំនួនរហូតដល់ជាង ១៣០ភាគរយ នៅឆ្នាំ២០២៤ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ នេះបើតាមសម្តីរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ។

មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា តាមរបាយការណ៍បូកសរុបការងារ ក្នុងរយៈពេល១១ ឆ្នាំ ២០២៤ បានអោយដឹងថា កម្ពុជានាំចេញសំបកកង់រថយន្តចំនួនជាង៧៧០លានដុល្លារ ដោយកើនឡើងពីចំនួនជាង៣២០លានដុល្លារ នៅក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២៣ ។

តាមរយៈតួលេខនេះ មានន័យថា កំណើនការនាំចេញសំបកកង់រថយន្តបានកើនឡើងជាង៤៤៤លានដុល្លារ ឬជាង១៣៥ភាគរយ ។
គួរបញ្ជាក់ថា ការនាំចេញសរុប នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ គឺមានតម្លៃជាង២៤ ពាន់លានដុល្លារដោយកើនពីចំនួនជាង២១ពាន់លានដុល្លារនៅឆ្នាំ២០២៣ ឬក៏កើនឡើងជាង១៤ភាគរយ ៕
ចែករំលែកព័តមាននេះ