ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ បញ្ជា​ឱ្យ​រោងចក្រ​​កែ​ច្នៃ​ដំណាប់​ស្វាយ​បញ្ឈប់​បង្ហូរ​សំណល់​​រាវ​ចូល​តំបន់​​ទឹក​សាធារណៈ​​

14 ម៉ោង មុន
  • ពោធិ៍សាត់

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ ​នេះ…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ ​នេះ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​កាង​ស៊ី​ន​ឡុ​ង ហ្វូ​ត (​ខេ​ម​បូ​ឌា​) ឯ​.​ក (CANXIN​LONG FOOD, Cambodia Co., LTD) ដែល​មាន​រោងចក្រ​កែ​ច្នៃ​ដំណាប់​ស្វាយ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បញ្ឈប់​បង្ហូរ​សំណល់​រាវ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ចូល​ទៅ​តំបន់​ទឹក​សាធារណៈ និង​ស្តារ​បរិស្ថាន​​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឱ្យ​បាន​ស្អាត​ឡើង​វិញ​។ លើស​ពី​នេះ ក្រុមហ៊ុន​ត្រូវ​ផ្តល់​សំណង​ការ​ខូចខាត​ប៉ះពាល់​ផ្ទាល់​មក​លើ គុណភាព​ទឹក គុណភាព​ដី ប្រព័ន្ធ អេកូឡូស៊ី​នៃ​ប្រព័ន្ធ​ទឹក​សាធារណៈ​។

បទបញ្ជា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន សហការ​ជា​មួយ​អា​ជ​ញ​ញា​ធរ​ពាក់ព័ន្ធ​បាន​រក​ឃើញ​​រោងចក្រ​កែ​ច្នៃ​ដំណាប់​ស្វាយ ​បាន​បញ្ចេញ​សំណល់​រាវ​មិន​ត្រឹមត្រូវ​​តាម​ច្បាប់​ប៉ះពាល់​ដល់​ប្រភព​លូ​ទឹក​សាធារណៈ និង​បង្ក​ឱ្យ​ត្រី​ងាប់​ជា​ច្រើន ក្នុង​អូរ​ធម្មជាតិ​ក្បាល​ឡាន នៅ​ក្បែរ​តំបន់​រោងចក្រ​នោះ​ ។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​អនុវត្ត​ច្បាប់​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ន៉ ក្រុមហ៊ុន​នឹង​មិន​អនុ​ញ្ញាត​ឱ្យ​ដំណើរការ​ផលិតកម្ម​ទៀត​នោះ​ទេ​។  

សូម​បញ្ជាក់​ថា​ តប​តាម​បទ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត និង​ការ​អនុវត្ត​ច្បាប់ បទ​ដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​របស់​ព្រះរាជា​ណា​ច​កម្ពុជា ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន សហ​ការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​សារព័ត៌មាន​បាន​កំពុង​ចុះ​ដល់ទី​តាំង​ផ្ទាល់​យក​សំណាក​ទឹក នៅ​តាម​ទីតាំង​មួយ​ចំនួន និង​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្ទាន់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម ជា​ពិសេស​សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។  

សូម​បញ្ជាក់​ថា នៅ​ក្នុង​ក្រម​បរិស្ថាន ​និង​ធនធានធម្មជាតិ ដែល​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២៣ ត្រង់​មាត្រា​៨២៤ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ផលិតកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ចៀសវាង​ការ​បង្ហូរ​សំណល់​រាវ​ចេញពី​ទីតាំង​ក្រុមហ៊ុន បង្ក​ឱ្យ​មានការ​បំពុលបរិស្ថាន​ជា​បន្ត​ទៀត​ ។

មាត្រា​៨២៩ និង​មាត្រា​៨៤៥ បាន​កំណត់​ទោសទណ្ឌ ដែល​ត្រូវ​អនុវត្ត​ចំពោះ​ការ​មិន​បំពេញ​កាតព្វ​កិច្ច ក្នុង​ការ​គ្រប់គ្រង​សំណល់​រឹង រាវ ទឹក​កខ្វក់ សារធាតុបំពុល ស្រប​តាម​បទដ្ឋាន​/​ស្តង់ដារ​បញ្ចេញ​។ វិធាន​ការណ៍​ទាំងនោះ​រួម​មាន ការ​ពិន័យ​ជា​ប្រាក់ និង​ទោស​ជាប់ពន្ធ​ធានា​គារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ