ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​អ៊ុយ​ក្រែន​បាត់​បង់​ទីតាំង​ឈរ​ជើង​នៅ​ខឺស​នៅ​សល់​បី​គីឡូ​បួន​ជ្រុង

4 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​តាម​មើល​ទៅ​ មិ​នយូរ​ទេ​ អ៊ុយ​ក្រែន​​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាក​ចេញ​​ពី​​តំបន់​ខឺស​របស់​រុស្ស៊ី​​ដែល​ពួក​គេ​ធ្លាប់​វាយ​កាន់​កាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០២៤​។ ថ្មី​ៗ​នេះ រុស្ស៊ី​​អះ​អាង​ថា​ខ្លួន​អាច​វាយ​រំដោះ​តំបន់​ខឺស​បាន​លើស​ពី​៩៩%​ទៅ​ហើយ​។ ពោល​គឺ​នៅ​សល់​តែ​បន្តិ​ច​បន្តួច​ប៉ុណ្ណោះ​នឹង​រំដោះ​បាន​ទាំង​ស្រុង​។​ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​រុស្ស៊ី​ ឧត្ដម​សេនីយ៍​វ៉ាល់​ឡឺរី…

ទី​ក្រុង​ម៉ូស្គូ៖ ​តាម​មើល​ទៅ​ មិ​នយូរ​ទេ​ អ៊ុយ​ក្រែន​​ត្រូវ​តែ​បង្ខំ​ចិត្ត​ចាក​ចេញ​​ពី​​តំបន់​ខឺស​របស់​រុស្ស៊ី​​ដែល​ពួក​គេ​ធ្លាប់​វាយ​កាន់​កាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០២៤​។ ថ្មី​ៗ​នេះ រុស្ស៊ី​​អះ​អាង​ថា​ខ្លួន​អាច​វាយ​រំដោះ​តំបន់​ខឺស​បាន​លើស​ពី​៩៩%​ទៅ​ហើយ​។ ពោល​គឺ​នៅ​សល់​តែ​បន្តិ​ច​បន្តួច​ប៉ុណ្ណោះ​នឹង​រំដោះ​បាន​ទាំង​ស្រុង​។​ នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​រុស្ស៊ី​ ឧត្ដម​សេនីយ៍​វ៉ាល់​ឡឺរី កេ​រ៉ា​ស៊ី​ម៉ូស (Valery Gerasimov)​ ថ្លែង​ថា​កង​ទ័ព​របស់​លោក​​​វាយ​បណ្ដេញ​ទ័ព​អ៊ុយ​ក្រែន​ស្ទើរ​តែ​អស់​រលីង​ពី​តំបន់​ខឺស​ភាគ​ខាង​លិច​។​

លោក​ថ្លែង​ប្រាប់​លោក​ពូទីន​តាម​ប្រព័ន្ធ​វីឌីអូ​ថា​ទី​តាំង​ដែល​ធ្លាប់​រង​ការ​វាយ​ឆ្មក់​ពី​សំណាក់​ទាហាន​អ៊ុយ​ក្រែន​ឥឡូវ​នេះ​ត្រូវ​រុស្ស៊ី​ចូល​កាន់​កាប់​យ៉ាង​ពេញ​លេញ​។ លោក​ថាទឹក​ដី​ទំហំ​១២៦០​គីឡូ​ម៉ែត្រ​ការ៉េ​​ត្រូវ​រុស្ស៊ី​វាយ​រំដោះ​បាន​មក​វិញ​ មាន​ន័យ​ថា​ស្មើ​នឹង​៩៩,៥%​។ ​តាម​ពិត រុស្ស៊ី​ព្យាយាម​វាយ​យក​តំបន់​ខឺស​មក​វិញ​តាំង​ពីខែ​សីហា​មក​ម៉្លេះ​បន្ទាប់​ពី​​​អ៊ុយ​ក្រែន​វាយ​​កាន់​កាប់​ទី​នេះ​​ដោយ​សេច​ក្ដី​​សង្ឃឹម​ថា​បើ​សិន​មាន​ការ​ចរ​ចា​សន្តិ​ភាព​នា​ពេល​អនា​គត ខ្លួន​អាច​យក​តំបន់​ខឺស​នេះ​សម្រាប់​ត​ថ្លៃ​គ្នា​។​

ឥឡូវ​នេះ​ បើ​រុស្ស៊ី​វាយ​យក​បាន​មក​វិញ​ទាំង​ស្រុង​​មាន​ន័យ​ថា​អ៊ុយ​ក្រែន​មិន​មាន​អ្វី​សម្រាប់​ត​ថ្លៃ​ត​ទៅ​ទៀត​ឡើយ​។ ក្រោយ​ពេល​ឧត្ដម​សេនីយ៍​កេរ៉ា​ស៊ី​ម៉ូស​​​រាយ​ការណ៍​អំពី​​​​ស្ថានការណ៍​សឹក​ថ្មី​ៗ​​​​​​​ដូច​ខាង​លើ​នេះ​បាន​តែ​បន្តិច​ប៉ុណ្ណោះ​ លោ​កពូទីន​ក៏​ប្រកាស​ជា​ឯក​តោ​ភាគី​ថា​រុស្ស៊ី​ផ្អាក​វាយ​ប្រហារ​អ៊ុយ​ក្រែន​៣០​ម៉ោង​ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​អ៊ីស​ស្ទើ​ដេ (Easter Day)។

យោង​តាម​ឧត្ដម​សេនីយ៍​រុស្ស៊ី​រូប​នេះ ក​ងទ័ព​អ៊ុយ​ក្រែន​នៅ​សល់​ចំណែក​ដី​នៅ​តំបន់​ខឺស​ប្រហែល​ត្រឹម​តែ​៣​គីឡូ​ម៉ែត្រ​ការ៉េ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​ចំនួន​២​ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​​។ ​បើ​មើល​ក្រឡា​មិន​ស្រួល ពួក​គេ​អាច​នឹង​បណ្ដោះ​ខ្លួន​ចូល​អ៊ុយ​ក្រែន​តែ​ម្ដង​។ ឥឡូវ​នេះ​ឮ​ថា​រុស្ស៊ី​ទើប​តែ​វាយ​យក​បាន​ភូមិ​មួយ​នៅ​ក្នុង​ចំណោម​នោះ​កាល​ពី​ថ្ងៃ​សៅរ៍​។​ នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​។​

ប៉ុន្មាន​អាទិត្យ​​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ខ្លាំង​ទៅ​លើ​ទី​តាំង​នានា​នៅ​តំបន់​ខឺស​ និង​ចាប់​ផ្ដើម​វាយ​រុញ​ច្រាន​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ដក​ថយ​ជា​បន្ត​បន្ទាប់​នៅ​តំបន់​ស៊ូមី​ (ទឹក​ដី​អ៊ុយ​ក្រែន) ដែល​​នៅ​ក្បែរ​​តំបន់​ខឺស​ដែរ​។ អ៊ុយ​ក្រែន​អាច​នឹង​ដក​ថយ​ពី​ខឺស​មែន ប៉ុន្តែ​ពួក​គេ​ងាក​ទៅ​វាយ​លុក​ចូល​តំបន់​បែល​ហ្គោរ៉ូត (Belgorod) របស់​រុស្ស៊ី​ដែល​ស្ថិត​នៅភាគ​ខាង​ត្បូង​​​តំបន់​ខឺស។ ប៉ុន្តែ​ឧត្ដម​សេនីយ៍​យោធា​រុស្ស៊ី​រូប​នេះ​អះ​អាង​ថា​កង​ទ័ព​របស់​គាត់​អាច​វាយ​បំបែក​កម្លាំង​របស់​អ៊ុយ​ក្រែន​នៅ​តំបន់​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ