ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​​រំលោ.ភ​សេ.ព​សន្ថវៈ ធ្វើ​ឱ្យ​​ប្តី​ប្រពន្ធ​២​នាក់​តូ.ច​ចិត្ត​នឹង​សមត្ថកិច្ច​ នាំគ្នា​ទៅ​ធ្វើ​អត្តឃា.ត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​សេព​សន្ថវៈ​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​មិត្ត​ភក្តិ​ហើយ​ធ្វើ​អោយ​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ចង្វារ​ដោយ​តូចចិត្ត​នឹង​សមត្ថកិច្ច​មិន​ទទួល​ពាក្យបណ្ដឹង​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ គួររំលឹកថា មូលហេតុ​ខ្លះ​ៗ​ករណី​ប្តី​ប្រពន្ធ​២​នាក់​តូចចិត្ត​ជាមួយ​មន្ត្រី​ទៅ​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន ជុំវិញ​ការ​ចោទប្រកាន់​នេះ​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន ថា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។ លោក​វ​រះ​សេនីយ៍​ឯក ទៀង ច័ន្ទ​សារ​អធិការ​នគរបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​សេព​សន្ថវៈ​ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធ​មិត្ត​ភក្តិ​ហើយ​ធ្វើ​អោយ​ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ចង្វារ​ដោយ​តូចចិត្ត​នឹង​សមត្ថកិច្ច​មិន​ទទួល​ពាក្យបណ្ដឹង​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ គួររំលឹកថា មូលហេតុ​ខ្លះ​ៗ​ករណី​ប្តី​ប្រពន្ធ​២​នាក់​តូចចិត្ត​ជាមួយ​មន្ត្រី​ទៅ​លោ​.​ត​ទឹកស​ម្លា​.​ប់​ខ្លួន

ជុំវិញ​ការ​ចោទប្រកាន់​នេះ​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន ថា​មិនមែន​ជា​ការ​ពិត​នោះ​ទេ​។

លោក​វ​រះ​សេនីយ៍​ឯក ទៀង ច័ន្ទ​សារ​អធិការ​នគរបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ក្រោយ​ពី​ហេតុ​ការ​នេះ​កើតឡើង​និង​មានការ​ផ្សព្វផ្សាយ​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​និង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​រង​នូវ​ពាក្យបណ្ដឹង​កាលពី​ថ្ងៃ​ទី​១៩​ខែមេសា​នេះ​។​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​បំភ្លឺ​និង​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ​និង​បាន​ហៅ​ប្អូនប្រុស​ម៉ក មាន​ដែល​ជា​ប្តី​ជន​រង​គ្រោះ​និង​បងប្អូន​មក​ធ្វើការ​បំភ្លឺ​នៅ​ចំពោះ​សមត្ថកិច្ច​។
លោក​អធិការ​ខណ្ឌដូនពេញ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នេះ​មិនមែន​ដូច​ការ​បំភ្លឺ​របស់​ប្អូន​ទាំង​ពីរ​ដែល​បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ចុះ​ផ្សាយ​នោះ​ទេ​។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី ១៦​ខែមេសា​ឆ្នាំ​២០២៥ វេលា​ម៉ោង ១៥​និង​០០​នាទី មាន​ស្ត្រី​ពីរ​នាក់ និង ប្រុស​ម្នាក់ សរុប​បី​នាក់ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ដោយ​ក្នុង​ចំណោម​បី​នាក់​នោះ​មាន​ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម ចិ​រិ​យា មក​រាយការណ៍​ថា មាន​ករណី​ចាប់​រំ​លោ​.​ភម​កលើ​ខ្លួន កាល​ថ្ងៃ​ទី​១៥​ខែមេសា​ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ពេល​នោះ​បាន​មក​ជួប មន្ត្រី​ប៉ុស្តិ៍​ក៏​បាន​សួរនាំ​រឿងហេតុ​ការណ៍​ជុំវិញ​អំពី​បញ្ហា​ករណី​រំ​លោ​..​ភ​នេះ​។

ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​បាន​បន្តិច​មក តែ​ត្រូវ​ជន​រង​គ្រោះ (​ឈ្មោះ ស៊ី​ម ចរិយា ) ក៏​បាន​ប្រាប់​សមត្ថកិច្ច​វិញ​ថា ឈប់​ដាក់​ពាក្យបណ្ដឹង​ទៀត​ហើយ ហើយ​ក៏​ក្រោក​ដើរ​ចេញ​ទៅ​ក្រៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ខណៈនោះ​សមត្ថកិច្ច​ក៏​តាម​ហៅ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ខាងលើ​មក​វិញ​ដើម្បី​សរសេរ​ក្នុង​ពាក្យបណ្ដឹង​បន្ដ តែ​ត្រូវ​ស្ត្រី​ខាងលើ​ពុំ​ព្រម ក្នុង​ពេល​នោះ​ដែរ​ឈ្មោះ រុន ស្រី​នាង និង ឈ្មោះ ឈួ​ន សង្ហា ដែល​ជា​បងប្អូន​ជីដូនមួយ ដែល​នាំ​ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង ក៏​ដើរ​តាម​ហៅ​ដែរ​តែ​ស្ត្រី​រង​គ្រោះ​នោះ​មិន​ព្រម​ក៏​ដើរ​គេច​បាត់ទៅ ទើបតែ​ថ្ងៃ​ទី ១៨​ខែ​មេ​ដា​២០២៥ សមត្ថកិច្ច​ទទួល​បាន​ពី​សារព័ត៌មាន ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា មាន​ករណី​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​ដោយសារ​ខឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​រក​យុ​ត្តិ​ជូន​ប្រពន្ធ​គាត់​ដែល​ត្រូវ​មិត្តភក្តិ​ចា​..​ប់​រំ​លោ​..​ភ ។

នៅ​ចំពោះ​មុខ​អធិការ​ខណ្ឌដូនពេញ​និង​បងស្រី​ប្អូនប្រុស​ជន​រង​គ្រោះ បុរស​ឈ្មោះ​ម៉ក មាន​ដែល​ជា​ប្ដី​ជន​រង​គ្រោះ​ក៏​បាន​បំភ្លឺ​ឲ្យ​ដឹង​ថា នៅ​ចំពោះ​មុខ​មហាជន​ថា នគរបាល​គ្រប់​ប៉ុស្តិ៍​ស្រៈ​ចក​បាន​ធ្វើការ​ជូន​ប្រជាពលរដ្ឋ​ហើយ​តែ​ប្រពន្ធ​របស់​គាត់​បាន​ឆេវឆាវ​បាន​ត្រឡប់​ទៅ​វិញ​ទោះបី​បងប្រុស បងស្រី​តាម​ហៅ​ក៏​មិន​ត្រឡប់​មក​វិញ​ដែរ​។
ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ក៏​បាន​សុំ​ទោស​ដល់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដែល​ប្រពន្ធ​របស់​ខ្លួន​និយាយ​ពុំ​សមរម្យ​និង​ធ្វើ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​មក​លើ​នគរបាល​ប៉ុស្តិ៍​ថា មិន​បាន​ទទួល​ពាក្យបណ្ដឹង​ចាត់ការ​ជូន​ប្រជាពលរដ្ឋ​។

ចំណែក​ឈ្មោះ​ឈួ​ន សង្ហា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ដែល​ត្រូវជា​ប្អូនប្រុស​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រឿងហេតុ​នេះ​មិនមែន​ដូច​ការ​បំភ្លឺ​របស់​បងប្រុស​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ​។​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​តែ​ប្រពន្ធ​របស់​គាត់​(​បងប្រុស​)​ខឹង​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​។

គូ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥​ប្ដី​ប្រពន្ធ​ពីរ​នាក់​ខាងលើ​បាន​កាន់​ដៃ​គ្នា​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ររ​តែ​សំណាងល្អ​ត្រូវ​បាន​ប្រជា​នេសាទ​ជនជាតិ​អ៊ិ​ស្លា​ម​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​។​ទាក់ទិន​ការ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ពីរ​នាក់​មិន​ចង់​រស់នៅ​ដោយ​អះអាង​ថា តូចចិត្ត​ខ្លួនឯងមានរឿង​ច្រើន​គិត​មិន​ចេញ​គ្រោះថ្នាក់​ដួល​ម៉ូតូ​ថ្លោះ​ដៃ​ហើយ ប្រពន្ធ​ក៏​ត្រូវ​បាន​មិត្ត​ភ​ក្កិ​ចាប់រំលោភ​ទៀត​ទៅ​ប្តឹង​សមត្ថកិច្ច​មិន​ចាត់ការ​ដោះស្រាយ​ចាប់​ជន​នោះ​បាន​ទៀត​។

បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ គាត់​បាន​ដួល​ម៉ូតូ​ទៅ​ដេកពេទ្យ​ខណៈនោះ​ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​មិត្ត​ភ័​ក្រ​ឈ្មោះ​ហុង​ហៅ​ទៅ​ឲ្យ​ជួយ​ធ្វើ​ម្ហូប​ហើយ​ចាក់​បាស់​ឮ​ៗ​ចាប់រំលោភ​ប្រពន្ធ​របស់​គាត់​បាន​សម្រេច​ហើយ​ប្រពន្ធ​ក៏​បានរ​ត់ទៅ​ប្រាប់​គាត់​នៅ​មន្ទីរពេទ្យ​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​តែ​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជន​បង្ក​នោះ​មក​ចាត់ការ​តាម​ច្បាប់​ឡើយ​ហើយ​ជន​បង្ក​គំរាម​សម្លាប់​រូប​គាត់​ចោល​ទៀត​។

ទោះបីជា​យ៉ាងណា​ជនសង្ស័យ​ដែល​រង​ពាក្យបណ្ដឹង​ជាប់ចោទ​ថា រំលោភ​ប្រពន្ធ​មិត្ត​ភ័​ក្រ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​និង​កំពុង​សាកសួរ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​។​ចំណែក​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​បាន​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា​មិន​ទទួល​ពាក្យបណ្ដឹង​ក៏​បាន​បំភ្លឺ​ថា ជា​រឿង​នេះ​មិន​ពិត​ទៅ​វិញ​នឹង​បាន​សុំ​ទោស​ចំពោះ​សមត្ថកិច្ច​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ