រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែល២នាក់ប្តីប្រពន្ធបានលោ.តទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយតូចចិត្តជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញមិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោ.ភប្រពន្ធខ្លួន ។

ជុំវិញករណីនេះ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី មានស្ត្រីពីរនាក់ និងប្រុសម្នាក់សរុបបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដោយក្នុងចំណោមបីនាក់នោះ មានស្ត្រីម្នាក់ជាជនរងគ្រោះ ឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថា មានករណីចា.ប់រំលោ.ភមកលើខ្លួន កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួបមន្ត្រីប៉ុស្តិ៍ពីរនាក់ហើយ ក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោ..ភនេះ ។

ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក ជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថា ឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្ត្រីរងគ្រោះមានឈ្មោះខាងលើមកវិញ ដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្ត្រីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និងឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយដែលនាំស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងក៏ដើរតាមហៅដែរតែស្ត្រីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ទើបតែថ្ងៃទី១៨ ខែមេសា ២០២៥ សមត្ថកិច្ចទទួលបានពីសារព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោ.តទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិជូនប្រពន្ធគាត់ ដែលត្រូវមិត្តភក្តិចា.ប់រំលោ.ភ ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះ ដើម្បីសួរនាំ តែរកមិនឃើញនោះទេ ដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ ។
តាមការបំភ្លឺ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សក៏បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចបានទទួលព័ត៌មាន បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរនាំ និងកំពុងព្យាយាមស្វែងរកស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ប្ដីប្រពន្ធពីរនាក់ខាងលើបានកាន់ដៃគ្នាលោ.តទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អត្រូវបានប្រជានេសាទជនជាតិអ៊ីស្លាមចេញទូកទៅជួយសង្គ្រោះទាន់ ។
ទាក់ទិនការរកមូលហេតុដែលធ្វើឲ្យប្រពន្ធពីរនាក់មិនចង់រស់នៅដោយអះអាងថា តូចចិត្តខ្លួនឯង មានរឿងច្រើនគិតមិនចេញ គ្រោះថ្នាក់ដួលម៉ូតូថ្លោះដៃហើយ ប្រពន្ធក៏ត្រូវបានមិត្តភក្តិចា.ប់រំលោ.ភទៀត ទៅប្តឹងសមត្ថកិច្ចពុំទាន់មានដំណោះស្រាយចាប់ជននោះបានទៀត ។
បុរសជាប្ដីបានឲ្យដឹងទៀតថា កាលពីថ្ងៃចូលឆ្នាំទី២ គាត់បានដួលម៉ូតូទៅដេកពេទ្យ ខណៈនោះប្រពន្ធរបស់គាត់ត្រូវបានមិត្តភក្តិឈ្មោះ ហុងហៅទៅឲ្យជួយធ្វើម្ហូប ហើយចាក់បាស់ឮៗចា.ប់រំលោ.ភប្រពន្ធរបស់គាត់បានសម្រេច ហើយប្រពន្ធក៏បានរត់ទៅប្រាប់គាត់នៅមន្ទីរពេទ្យក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចក តែពុំត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនបង្កនោះមកចាត់ការតាមច្បាប់ឡើយ ហើយជនបង្កគំរា.មសម្លាប់រូបគាត់ចោលទៀត ។
នៅមុនពេលកើតហេតុ គាត់២នាក់ប្តីប្រពន្ធក៏បានខ្ចីម៉ូតូអ្នកជិតខាងជិះទៅពេទ្យមួយកន្លែង នៅក្បែរមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរុំដៃដែលរងរបួស ដោយសារគ្រោះថ្នាក់អស់១៨ម៉ឺនរៀល ដោយសារអត់លុយក៏បានទុកម៉ូតូនៅកន្លែងពេទ្យ ហើយតូចចិត្តខ្លួនឯងជិះម៉ូតូកង់បីមកលោ.តទឹកសម្លា.ប់ខ្លួនតែម្ដង ។
បុរសជាប្ដីដែលគិតខ្លីឈ្មោះ ម៉ក មាន អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម ចរិយា អាយុ៣១ឆ្នាំ ។ អ្នកទាំងពីរនាក់ មានទីលំនៅពុំពិតប្រាកដឡើយ៕
ចែករំលែកព័តមាននេះ