ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ស្ទា.ក់​វា.យ​យក​ម៉ូតូ​ពី​​​ក្មេង​ស្រី​រង​គ្រោះ

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​យក​ម៉ូតូ​ពី​កុមារី​រង​គ្រោះ បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​។ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្វែងរក​ចាប់ខ្លួន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ម៉ូ​វ មាន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។ រស់នៅ​ភូមិ​អង្គ​ស្លែង សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ មាន​ករណី​កំហែង​យក​( ស្ទាក់​វាយ​) ម៉ូតូ​មិន​បាន​សម្រេច មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​១​នាក់ បាន​ធ្វើ​សកម្មភាព​ច្រាន និង​ទាញ​ជន​រង​គ្រោះ​ឲ្យ​ចុះ​ចេញ​ពីលើ​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​បឹង​ស្រែ​ខាងជើង​ភូមិ​បាត់​ទៅ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ ម៉ាក​Beat ពណ៌​ខៀវ លា​យស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1LV-3729 ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​នៅ​កាលពី វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​ចំណុច​កើតហេតុ​ខាងលើ​នៅ​ម្តុំ​ផ្ទះ​ជួល​ដែល​ជនសង្ស័យ​ស្នាក់​នៅ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ម៉ូ​វ មាន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ​ស្លែង សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យក​មក​សាកសួរ ដោយ​បាន​ឆ្លើយ​សារភាព រូបគេ​ពិតជា​បាន​គំរាម​ច្រាន​ជន​រង​គ្រោះ ឲ្យ​ចុះ​ចេញ​ពីលើ​ម៉ូតូ ពិតប្រាកដ​មែន​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​បាន​ធ្វើការដកហូត​ រួមមាន ​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​-​អត្តសញ្ញាណ​បណ្ណ​ចំនួន​១​សន្លឹក​-​ប័ណ្ណ​សមធម៌​ចំនួន​១​សន្លឹក​ផង​ដែរ ។ នគរបាល​ស្រុក​បាន​ប្រគល់ ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ​ម្ចាស់​ដើម​វិញ​ហើយ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕