ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រហស្សនាម​«​ភូមិ​សាលា​បុណ្យ​ដី​តូច​» ត្រូវសមត្ថកិច្ចឃាត់ខ្លួនជិត២០​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុម​ក្មេង​ទំនើង​រហស្សនាម​«​ភូមិ​សាលា​បុណ្យ​ដី​តូច​» ដែល​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​អុកឡុក បង្ក​ភាព​អនាធិបតេយ្យ និង​ដេញ​វាយ កាប់​និង​គប់​ទៅ​លើ​អ្នក​ដទៃ​តាម​ដងផ្លូវ​ពេល​យប់​ដើម្បី​កាត់សាញ​នោះ ។ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ និង​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ខណ្ឌដង្កោ ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​១៧​នាក់ ក្រោយ​ពី​ក្រុម​ជិះម៉ូតូ​​ដេញ​វាយ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ ។

ហេតុការណ៍​ឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ​បានធ្វើ​តឡើងកាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ផ្លូវ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ខាង​មុខ​បុរី​LV ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ រាជធានី​ភ្នំពេញ ។

ក្មេង​ទំនើង​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​រួម​មាន​១-​ឈ្មោះ ឆ​ន លី​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១២ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ២-​ឈ្មោះ ហួត សំណាង ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣-​ឈ្មោះ ពិ​សិទ្ធ សុ​ភ័​ណ្ឌ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​បន្ទប់​ជួល នៅ​សង្កាត់​ជើង​ឯង ខណ្ឌដង្កោ ។ ៤-​ឈ្មោះ លាង សុខ​ម៉េ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

៥-​ឈ្មោះ ម៉ៅ សុខ​ដា​រ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៦-​ឈ្មោះ ចាន់ សុខលាភ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជើង​ឯង ខណ្ឌដង្កោ ។ ៧-​ឈ្មោះ អ៊ឹម សំ​អុល​រតន​: ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ៨-​ឈ្មោះ លី នរៈ​វិ​សិទ្ធ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៤​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២AE ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

៩-​ឈ្មោះ គង់ ប៊ុ​ន​ធាន ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ១០-​ឈ្មោះ ប៉ែន សំណាង ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ១១-​ឈ្មោះ សំ​សឿ​ន សក្ក​ដា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៤​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ១២-​ឈ្មោះ សារី រ៉ា​នុ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

១៣-​ឈ្មោះ សុវណ្ណ លី​ហ្សា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ១៤-​ឈ្មោះ ធាង ម៉ា​យុ​នា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ១៥-​ឈ្មោះ នុ​ន ស៊ា​វ​នី​ត ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៤​ឆ្នាំ ស្នាក់​នៅ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រីឯ​២​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​នគរបាល​ដកហូត​ដាវ​ដែក​កែ​ច្នៃ​០១​ដើម ដែល​ជា​របស់​ឈ្មោះ លី នរៈ​វិ​សិទ្ធ និង​ដំបង​ឬ​ស្សី​១​កំណាត់​ប្រវែង​១​ម៉ែត្រ គឺជា​របស់​ឈ្មោះ គង់ ប៊ុ​ន​ធាន ព្រមទាំង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​សរុប​ចំនួន​៧​គ្រឿង ។ ដោយឡែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ គី សុភាព អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ គឺជា​សិស្ស ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​របួស​ស្នាម​ឡើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​រហស្សនាម​«​ភូមិ​សាលា​បុណ្យ​ដី​តូច​»​នេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​បង្ហោះ និង​ប្រដាប់​ដោយ​អាវុធ​កែ​ច្នៃ ដើរ​អុកឡុក​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​និង​ទី​សាធារណៈ​ទាំង​យប់​ទាំង​ថ្ងៃ បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ។ ជា​ពិសេស​ដេញ​កាប់ ដេញ​វាយ និង​ដេញ​គប់​ទៅ​លើ​ក្មេង​ប្រុស​ដែល​មាន​អាយុ​ស្រករ​គ្នា ហើយ​កន្លង​មក​ទោះបីជា​អ្នក​ដទៃ​មិន​មានរឿង​ទំនាស់ ឬ​ធ្លាប់​មាន​គំនុំ​អ្វី​ជាមួយ​ក្រុម​ខ្លួន​ក៏​ដោយ ឲ្យ​តែ​ឃើញ​ទើសមុខ គឺ​ក្រុម​នេះ​ដេញ​វាយ ដេញ​កាប់ និង​ដេញ​គប់ ដើម្បី​ជា​ការ​កាត់សាញ​ជា​បន្តបន្ទាប់​រួច​មក​ហើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រុម​នេះ​បាន​ជិះ​ម៉ូតូ​ប្រសេចប្រសាច​តាម​ផ្លូវ​៥០​ម៉ែត្រ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាង​មុខ​បុរី​LV ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ​យ័ បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ឈ្មោះ គី សុភាព កំពុង​ដើរ​ឆ្លងផ្លូវ ។ ខណៈនោះ​ក្រុម​ក្មេង​ទំ​នាង​ខាងលើ និង​ក្មេង​ប្រុស​រង​គ្រោះ​ពុំ​ធ្លាប់​ដែល​ស្គាល់គ្នា​ពី​មុន​មក​ទេ ប៉ុន្តែ​ដើម្បី​កាត់សាញ ក៏​ធ្វើ​សកម្មភាព​ដេញ​កាប់ និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្មេង​ប្រុស​រូប​នេះ ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​រង​របួស​ឡើយ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​អន្តា​គម​ន៍ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ម្នាក់​ទាំង​យប់ ។

បន្ទាប់​មក​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ និង​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​នគរបាល​កម្លាំង​អធិការ​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បក្ខពួក​បាន​ចំនួន​១៦​នាក់​ទៀត​ជា​បន្តបន្ទាប់ រួច​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ៕