ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​ តាមផ្លូវជាតិលេខ៤ ស្លា.ប់​​៣​នាក់ និងរបួសធ្ងន់​​២​នាក់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​មនុស្ស​ចំនួន​២​នាក់ ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ភ្លាម​ៗ ខណៈ​ដែល​ម៉ូតូ​សង់​២​គ្រឿង​បើក​លឿន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។

ហេតុការណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ នឹង​រង​របួសធ្ងន់​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០-៤១ ត្រង់​ចំណុច​ភូមិ​រំលោង ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ 1KC-8965 អ្នកបើកបរ​ឈ្មោះ ជា ណា​ដែ​ត ភេទ​ប្រុស​ ​អាយុ​២២​ឆ្នាំ ឌុ​ប​ឈ្មោះ វន ផា​ន់​នី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់ រស់នៅ​ក្នុងភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ បាន​បើកបរ ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ក្នុង​ទិស​ដៅ (​បញ្ច្រាសទិស​ចរាចរណ៍​) លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1W-0626 អ្នកបើកបរ​ឈ្មោះ រ៉េ​ត រ៉ា​វុ​ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ឌុ​ប​មនុស្ស ចំនួន​២​នាក់ ទី​១-​ឈ្មោះ ឌិន គ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២- ឈ្មោះ ស៊ុន វ​ណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​បី​នាក់ រស់នៅ​ក្នុងភូមិ​ឈូង​សោម ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យស្លាប់ មនុស្ស​ចំនួន​៣​នាក់ នៅ​កន្លែង​កើតហេតុ​។ មានឈ្មោះ (​ជា ណា​ដែ​ត​. ឈ្មោះ វន ផា​ន​នី​. និង​ឈ្មោះ រ៉េ​ត រ៉ា​វុ​ធ​) ។

នគរបាល​ស្រុក​សំរោង​ទង បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ នគរបាល​ស្រុក​បាន​ធ្វើការ​វាស់វែង នៅ​កន្លែង​កើតហេតុ សព​មនុស្ស​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​ចំនួន​២​នាក់ និង​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ចំនួន ១​នាក់​) រង​របួស​ធ្ងន់ធ្ងរ​ចំនួន ២​នាក់​ប្រុស (​ឈ្មោះ ឌិន គ្រី​. និង​ឈ្មោះ ស៊ុន វ​ណ្ណា​) ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។ រង​ការ​ខូចខាត​ម៉ូតូ ចំនួន​២​គ្រឿង​កំរិត​ធ្ងន់ នគរបាល​បាន​យក​ទៅ រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វល្លិ​សរ នៃ​អធិកា​ដ្ឋា​ន នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​