ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លា.ប់​ជា​ប់ពន្ធនាគារ​​មិន​រាងចាល​! ខឹង​ឃាត់​មិន​ឱ្យ​យក​របស់​របរ​​ក្នុងផ្ទះ​លក់ ប្អូន​ទាញ​ដា.វ​និង​កាំបិ.តប៉័ងតោ គំរា.មដល់ជីវិតបង ចុងក្រោយជា.ប់ខ្នោះ​

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជា​ប្អូន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ទាញ​ដាវ និង​កាំបិតប៉័ងតោ ដេញ​កាប់​គំរាម​សម្លាប់​បងប្រុស​បង្កើត​ខ្លួនឯង ដោយសារ​តែ​ខឹង​បងប្រុស ឃាត់​មិន​ឱ្យ​យក​របស់របរ​ក្នុងផ្ទះ​ទៅ​លក់ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​ប្អូនប្រុស​លែង​បាន​ក៏​ប្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​បុរស​ជា​ប្អូន​គំរាមកំហែង​សម្លាប់​បងប្រុស​បង្កើត ពាក់ព័ន្ធ​ករណី​ហិង្សារ​ដោយ​ចេតនា​(​យក​កាំបិត​ដេញ​កាប់​បងប្រុស​) បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​ករណី​ហិង្សា​ដោយ​ចេតនា បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ទួ​យ ថុ​ល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​និង​កាប់​ទៅ​លើ​ឈ្មោះ ទួ​យ ធី ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​គ្នា (​ត្រូវជា​បងប្រុស​បង្កើត​)​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ទៀត​ថា មូលហេតុ ដែល​បង្ក​ឱ្យ​មាន​ករណី​ហិង្សា​ឡើង គឺ​ជនសង្ស័យ​ជា​ប្អូនប្រុស​បាន​ខឹង នឹង ឈ្មោះ​ទួ​យ ធី ជា​បង​ឃាត់​មិន​ឱ្យ​យក​របស់របរ​ក្នុងផ្ទះ ទៅ​លក់ ទើប​ជនសង្ស័យ​ឈ្មោះ​ទួ​យ ថុ​ល​(​ជា​ប្អូន​) បានរ​ត់ទៅ​យក​ដាវ និង​កាំបិតប៉័ងតោ ដេញ​កាប់​ឈ្មោះ​ទួ​យ ធី ជា​បង តែ​ម្តង ព្រមទាំង​គំរាម​ថា​សម្លាប់​ឈ្មោះ​ទួ​យ ធី ចោល រួចខ្លួន​ដើរ​ចូល​ក្នុង​គុក​តែ​ម្តង​។ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​ប្អូនប្រុស​លែង​បាន បុរស​ជា​បង បាន​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ប្អូនប្រុស ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​ស្រុក គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​កន្លង​មក​ជនសង្ស័យ​ឈ្មោះ​ទួ​យ ថុ​ល​(​ជា​ប្អូនប្រុស​) ធ្លាប់​ជាប់ពន្ធ​នាគា​ចំនួន​១​លើក​រួច​មក​ហើយ​កាលពីដើម​ឆ្នាំ​២០២៥ ពេល​ចេញ​មក​វិញ​តែងតែ​យក​របស់របរ​ក្នុងផ្ទះ​លក់ និង​បង្ក​រករឿង​អុកឡុក​បងប្អូន​ក្នុងផ្ទះ​ជា​ញ៉ឹ​ក​ញាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ប្អូន​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕