ប្រទះឃើញសា.ក.ស.ព.មនុស្សត្រូវគេយកមកដុតចោលនៅជិតគំនរសំរាមក្នុងក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីយកសាកសពមកដុតចោលនៅជិតគំនរសំរាមមួយកន្លែង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ករណីដុតសាកសពនេះ កើតឡើងនៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២៦ ស្ថិតនៅជិតគំនរសំរាមក្បែរផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានជិះម៉ូតូតាមដងផ្លូវក្រវ៉ាត់ក្រុងបាវិត ក៏បានប្រទះឃើញសាកសពគេដុតកំពុងឆេះហុយៗ ឆេះរោល ឆេះសំលៀកបំពាក់អស់ និងរាងកាយខ្មៅរោល មើលទៅមិនដឹងថា ជាសពមនុស្សស្រី ឬជាសពមនុស្សប្រុសទេ ។ បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចឲ្យមកអន្តរាគមន៍ ។

ទាក់ទិនករណីនេះដែរ លោក សំ សំអុល អធិការនៃអធិការដ្ឋាននគបាលក្រុងបាវិតបានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី២៦ វិច្ឆិកា ២០២៦នេះថា មិនទាន់ដឹងពីអត្តសញ្ញាណថា ជាសពជនបរទេស ឬជាជនជាតិអ្វីនៅឡើយទេ ដោយសាកសពឆេះរោលខ្មៅ សមត្ថកិច្ចការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគបាលខេត្តកំពុងពិនិត្យ និងធ្វើកោសល្យវិច័យ និងធ្វើការស្រាវជ្រាវបន្ត ហើយលទ្ធផល គឺពុំទាន់បញ្ជាក់ជូនបានទេ កំពុងដំណើរការស្រាវជ្រាវ ៕

ចែករំលែកព័តមាននេះ