ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរសព្ទ​ដៃ

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរសព្ទ​ដៃ ដែលបានប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៤:៣០​នាទី នៅ​ចំណុច​ខាង​មុខ​តូប​បើក​លក់ដូរ​ឥ​វ៉ា​ន់​២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​ឈ្មោះ ហេង សេរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។

សម្ភារៈ​បាត់បង់​៖ ទូរសព្ទ​ម៉ាក IPHONE 17 PRO MAX ពណ៌​ទឹកក្រូច​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ចំណែក​បក្ខពួក​សេសសល់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕