ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គេ​ជិះ​ម៉ូតូ​ម្នាក់ឯង នាំ​គ្នា​ដេញ​តាម​កា.ប់ ​ចុងក្រោយជាប់ខ្នោះម្នាក់ ​រត់គេច​ខ្លួន​៣នាក់​ ត្រូវសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​បន្ទាប់​ពី​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម តាម​មក​កាប់​ប្រហារ​ដោយ​មិនដឹង​មូលហេតុ​។

ករណី​បង្ក​របួស​ស្នាមខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ស្ថិត​ក្នុងភូមិ​តង​ឡង​ទី​១ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​មានឈ្មោះ ចក់ សំអាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​ផ្លូវ បំណង​ត្រឡប់​ទៅ​ផ្ទះ ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២ គ្រឿង តាម​មក​ពីក្រោយ​ហើយ​កាប់​ជន​រង​គ្រោះ​ចំ​ប្រអប់​ជើង​ខាងឆ្វេង រ​យាស់​ដល់​ឆ្អឹង ភ្លាម​នោះ​ជន​រង​គ្រោះ​ស្ទុះ​រត់​ចូល​ផ្ទះ​អ្នកស្រុក​ស្រែកហៅ​ឲ្យ​គេ​ជួយ ទើប​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហួស​ចេញ​ទៅ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ធ្វើ​សកម្មភាព​កាប់​ត្រូវ​ជន​រង​គ្រោះ​រួច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​កាប់​ម៉ូតូ​គេ​នៅ​ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខូចខាត​ម៉ូតូ ១​គ្រឿង​ទៀត​រួច​នាំ​គ្នា​គេច​ខ្លូ​ន​អស់​។

ទោះជា​យ៉ាងណា ​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ឈ្មោះ អ៊ុត ឧត្តម ភេទ​ប្រុស ​អាយុ 16 ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​ត្របែក​កើត ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ និង​ដកហូត​បាន​វត្ថុ​តាង​ដង​ឆត្រ​ ១​ដើម​, ម៉ូតូ ១​គ្រឿង ម៉ាក Suzuki nex ព​ណ៍​សរ + លឿង ស្លាក​លេខ ភ្នំពេញ ១​MJ-១០១២​។

បច្ចុប្បន្ន​ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​កសាង​និ​តិ​វិធី​បន្ត ហើយ​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​បក្សពួក​ចំនួន 3 នាក់​ទៀត​ដែល​រត់គេច​ខ្លួន ដោយ​អត្តសញ្ញាណ​ត្រូវ​បាន​ស្គាល់​អស់ហើយ ដោយ​ឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ ៕