ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​វា.យ​ប្រហារ​ហ្កាហ្សា​ជា​ថ្មី​​បណ្ដាល​ឱ្យ​​​ស្លា.​ប់​​យ៉ាង​តិច២រយ​នាក់

12 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ​តំបន់​មជ្ឈិម​បូព៌ា​​​មិនទាន់​​ស្គាល់​សុខ​សន្តិ​ភាព​​ទេ​។​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​តែ១​​រយៈពេល​ខ្លី​ ​​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ កាល​ពី​យប់​មិញ អ៊ីស្រាអែល​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ជា​ច្រើន​ទី​តាំង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​រយ​នាក់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​សុខា​ភិបាល​ប៉ាឡេស្ទីន​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​​មាន​ដូច​ជា​ទី​ក្រុង​​​ហ្កា​ហ្សា​, តំបន់​ហ្កាហ្សា​ខាង​ជើង​, ​ខាន់​យុន​នីស,…

ទី​ក្រុង​យេរូសាឡឹម៖ ​តំបន់​មជ្ឈិម​បូព៌ា​​​មិនទាន់​​ស្គាល់​សុខ​សន្តិ​ភាព​​ទេ​។​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​តែ១​​រយៈពេល​ខ្លី​ ​​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​សា​ជា​ថ្មី​។ កាល​ពី​យប់​មិញ អ៊ីស្រាអែល​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​ជា​ច្រើន​ទី​តាំង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​២​រយ​នាក់​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រ​សួង​សុខា​ភិបាល​ប៉ាឡេស្ទីន​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​​មាន​ដូច​ជា​ទី​ក្រុង​​​ហ្កា​ហ្សា​, តំបន់​ហ្កាហ្សា​ខាង​ជើង​, ​ខាន់​យុន​នីស, ​​ជ្រោយ​ហ្កាហ្សា​​ខាង​ត្បូង និង​តំបន់​រ៉ាហ្វា​​ដែល​​ស្ថិត​នៅ​ជាប់​​ព្រំ​ដែន​អេហ្ស៊ីប​​​។ ​ខុទ្ទ​កាល័យ​របស់​លោ​កណឺតាន់​យ៉ាហ៊ូ​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​មូល​ហេតុ​ដែល​អ៊ីស្រាអែល​ត្រូវ​តែ​បើក​យុទ្ធ​នា​ការ​យោធា​នេះ​ព្រោះ​ក្រុម​ហាម៉ាស់​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់។ ជា​ពិសេស​ ពួក​គេ​មិន​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រឡប់​មក​វិញ​។​

ប្រភព​ពី​យោធា​អ៊ីស្រាអែល​ថ្លែង​ថា​ការ​វាយ​ប្រហារ​នេះ​មិន​សាមញ្ញ​ពេក​ទេ​ ហើយ​រឹត​តែ​​​ខ្លាំង​ក្លា​ជាង​នេះ​​​។ ក្រៅ​ពី​យុទ្ធ​នា​ការ​​ផ្លូវ​អាកាស​ អ៊ីស្រាអែល​ក៏​​ត្រៀម​ប្រើប្រាស់​​​កង​ទ័ព​ជើង​គោក​​វាយ​ចូល​តំបន់​ហ្កាហ្សា​ថែម​ទៀត​។ នៅ​ប្រទេស​យេម៉ែន​ឯណោះ​វិញ អាមេរិក​ក៏​បន្ត​វាយ​ប្រហារ​ដោយ​មីស៊ីល និង​គ្រាប់​បែក​ទម្លាក់​ពី​លើ​យន្ត​ហោះ​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ូ​ទី​ផង​ដែរ​។

​អាមេរិក​វាយ​ប្រហារ​​ក្រុម​ហ៊ូ​ទី​ដើម្បី​ជា​លក្ខណៈ​ប្រៀន​ប្រដៅ​ពួក​គេ។ ​​​អាមេរិក​ថា​លើក​នេះ​ខ្លួន​នឹង​បន្ត​វាយ​ប្រហារ​ឥត​ដកដៃ​ទេ​រហូត​ដល់ក្រុម​​ហ៊ូទី​ឈប់​រំខាន​នាវា​ដឹក​ទំនិញ​ដែល​បើក​បរ​កាត់​សមុទ្រ​ក្រហម​ត​ទៅ​ទៀត​។ ដូច្នេះ សង្គ្រាម​នៅ​ផ្នែក​ខ្លះ​នៃ​​​តំបន់​មជ្ឈិម​បូព៌ា​ហាក់​ដូច​ជាកំពុង​​ផ្ទុះ​ឡើង​ព្រម​ៗ​គ្នា​។ គោល​ដៅ​ធំ​ប្រហែល​ជា​ចង់​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីរ៉ង់​ព្រោះ​​ក្រុម​ហាម៉ាស់​ និង​ហ៊ូទី​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់។ គ្រាន់​តែ​ថា​​​អ៊ីរ៉ង់​​ប្រកាស​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទាំង​នេះ​ទេ​​​។

នៅ​ហ្កាហ្សា​ អ៊ីស្រាអែល​ថា​ខ្លួន​ត្រូវ​តែ​សម្រេច​គោល​ដៅ​ឱ្យ​បាន។ ​នោះ​គឺ​ការ​នាំ​យក​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​ទាំង​អស់។ ​បើ​មិន​បាន​ត្រឡប់​មក​វិញ​ទាំង​រស់​ បាន​តែ​សាក​សព​ក៏​អស់​ចិត្ត​ដែរ​។ ទង្វើ​នេះ​ត្រូវ​ហាម៉ាស់​​​ថ្កោល​ទោស​ជា​ទម្ងន់​។ ហាម៉ាស់​​ថា​ខ្លួន​មិន​ទទួល​ខុស​ត្រូវ​​លើ​ការ​ស្លាប់​-​រស់​​របស់​ចំណាប់​ខ្មាំង​ដែល​នៅ​សេស​សល់​​​ទេ​បើ​អ៊ីស្រាអែល​លេង​សុទ្ធ​តែ​ម៉ាក​ៗ​​នេះ​។​​

​​ការ​វាយ​ប្រហារ​នេះទំនង​​ជា​​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​ត្រាំ​។ ​តាំង​ពី​មុន​​កាន់​អំណាច​ ត្រាំ​ចង់​​ឃើញ​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រូវ​បាន​ដោះ​លែង​។ បើ​មិន​ដូច្នេះ​ទេនឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​។ ថ្មី​ៗ​នេះទៀត​​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​ស្ទីវ​វីត​ខូស​​​​បាន​​​សហ​ការ​​​ជា​មួយ​អេហ្ស៊ីប និង​កាតា​ដើម្បី​​ចរ​ចា​គ្នា​។ ប៉ុន្តែ​ត្រូវ​បរាជ័យ​។ ​​អ៊ីស្រាអែល​ក៏​បញ្ជាក់​ផង​ដែរ​ថា​​​​ហាម៉ាស់​​ព្រម​មិន​​​ដោះ​លែង​ចំណាប់​ខ្មាំង និង​ច្រាន​ចោល​សំណើ​ទាំង​អស់​​ដែល​បញ្ជូន​ដោយ​​ក្រុម​ប្រទេស​សម្រប​សម្រួល​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ថ្លែង​ថា​​​ការ​វាយ​​ប្រហារ​នឹង​បន្ត​​រហូត​ដល់​ចំណាប់​ខ្មាំង​វិល​មក​វិញ​គ្រប់​ចំនួន​​។ ​កាល​ពី​ពេល​កន្លង​មក ហាម៉ាស់ និង​អ៊ីស្រាអែល​បាន​ដោះ​ដូរ​ចំណាប់​ខ្មាំង​ និង​អ្នក​ទោស​ប៉ាឡេស្ទីន​ជិត​២​ពាន់​នាក់​ និង​ឈាន​ដល់​ការ​ផ្អាក​សង្គ្រាម​​រយៈ​ពេល​ជិត​២​ខែ​​​។ ប៉ុន្តែ​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​​​នៅ​ត្រង់​ថា​អ៊ីស្រាអែល​ប្រឆាំង​ដាច់​ខាត​មិន​ឱ្យ​ក្រុម​ហាម៉ាស់​វិល​ទៅ​គ្រប់​គ្រង​តំបន់​ហ្កាហ្សា​វិញ​ទេ​។ ចំណែក​ហាម៉ាស់​ទាម​ទារ​ឱ្យ​អ៊ី​ស្រាអែល​ដក​ទ័ព​ទាំង​ស្រុង​ និង​បិទ​បញ្ចប់​សង្គ្រាម​ជា​ស្ថា​ពរ​ទើប​ខ្លួន​ដោះ​លែង​ចំណាប់​ខ្មាំង​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ