ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្មេងទំនើ.ងរហ័ស​នាម​ក្រុម​ឬ​ស្សី​កែវ (RSK) ដែលបង្ក ហិ.ង្សាឃាត់ខ្លួនបាន៥នាក់

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើ​.​ង​រហ័ស​នាម​ក្រុម​ឬ​ស្សី​កែវ (RSK) ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​បង្ក​ហិ​.​ង្សា និង​កា​.​ប់​វា​.​យ​បំផ្លាញ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​និង​១៧​នាទី​ភ្លឺ ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើ​.​ង​រហ័ស​នាម​ក្រុម​ឬ​ស្សី​កែវ (RSK) ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​បង្ក​ហិ​.​ង្សា និង​កា​.​ប់​វា​.​យ​បំផ្លាញ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​និង​១៧​នាទី​ភ្លឺ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំនុច​ផ្លូវ​បេតុង ក្រុម​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ ម៉ី សីហា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ​រោងចក្រ​, ២-​ឈ្មោះ ថុ​ន ប៊ុ​ន​ផាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​ដឹក​ជញ្ជូន ,៣-​ឈ្មោះ បូ​រិ​ន រ៉ុ​ង​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ​រោងចក្រ ,៤-​ឈ្មោះ តេ​ង ហ្សា​ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ​រោងចក្រ​, ៥-​ឈ្មោះ រ៉េ​ន ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិក​សង្កាត់ ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​រោងចក្រ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី ១៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​កោះ​ពេជ្រ និង​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ ។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ករណី​ហិ​.​ង្សា​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា ប្រើ​ដាវ​កែ​ច្នៃ និង​មួក​សុវត្ថិភាព​ដេញ​វាយ​ជន​រង​គ្រោះ​នឹង​កាប់​បំផ្លាញ​ម៉ូតូ​ចំនួន​០២​គ្រឿង​ខូចខាត​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ជា​ក្រុម​ក្មេង​ទំនើ​.​ង​រហ័ស​នាម​ក្រុម​ឬ​ស្សី​កែវ (RSK)​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ។

ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ កម្លាំង​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ។

ក្នុង​សកម្មភាព ពេល​ដែល​ជន​រង​គ្រោះ​ឈ្មោះ គុណ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល កំពុង​អង្គុយ​លេង​នៅ​ក្រោម​ផ្លូវ​ឡើង​បន្ទប់​ជួល ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​រហ័ស​នាម​ក្រុម​ឬ​ស្សី​កែវ​(RSK) ចំនួន​០៨​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា បាន​យក​ដាវ​កែ​ច្នៃ និង​មួក​សុវត្ថិភាព​មក​ដេញ​វា​.​យ​លើ​ជន​រង​គ្រោះ និង​កា​.​ប់​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​អោយ​ខូចខាត​យ៉ាងដំណំ​ត្រូវ​បាន​ជន​រង​គ្រោះ​រត់គេច​យករួចខ្លួន ។

បន្ទាប់​ពី​ករណី​ហិ​.​ង្សា​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅ​ក្នុង​កោះ​ពេជ្រ និង​បន្ត​ស្រាវជ្រាវ​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​ទ្រាំង​ខេត្តតាកែវ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែម​ទៀត សរុប​ទាំងអស់​៥​នាក់​ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​០៣​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ