ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែខឹងពាក់មួកចូលផ្ទះរបស់ខ្លួនក៏កើតទៅជាហិ.ង្សារហូតទាញកន្ត្រៃចា.ក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​ចាក់​ទៅ​លើ​យុវជន​ម្នាក់​ទៀត រឿង​ខឹង ជន​រង​គ្រោះ​ពាក់មួក​ចូល​ក្នុងផ្ទះ​របស់​ខ្លួន​ក៏​កើត​ទៅ​ជា​ហិ​.​ង្សា​ប្រតាយប្រតប់​គ្នា​តែ​ម្តង ។ ករណី​ហិ​.​ង្សា​ដោយ​ចេតនា ប្រើ​កន្ត្រៃ​ចាក់​លើ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​នេះ បាន​កើតឡើង…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​ចាក់​ទៅ​លើ​យុវជន​ម្នាក់​ទៀត រឿង​ខឹង ជន​រង​គ្រោះ​ពាក់មួក​ចូល​ក្នុងផ្ទះ​របស់​ខ្លួន​ក៏​កើត​ទៅ​ជា​ហិ​.​ង្សា​ប្រតាយប្រតប់​គ្នា​តែ​ម្តង ។

ករណី​ហិ​.​ង្សា​ដោយ​ចេតនា ប្រើ​កន្ត្រៃ​ចាក់​លើ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​តូប​លក់​ចាប់​ហ៊ួ​យ ស្ថិត​នៅ​ក្នុងភូមិ​ទួល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ជនសង្ស័យ​ឈ្មោះ កែវ គី​ម​ឡុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ស្វាយ​រំពា ស្រុក​ប​សេដ្ឋ បាន​យក​កន្ត្រៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ មានឈ្មោះ អឿ គី​ម​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ចំនួន​មួយ​កន្ត្រៃ ចំ​ពី​ខាងក្រោយ​ខ្នង​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ឈ្មោះ កែវ គី​ម​ឡុ​ង ក៏​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

នគរបាល​ស្រុក​ប​សេដ្ឋ បាន​បន្ត​ថា លុះ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ឈ្មោះ អឿ គី​ម​ឡា​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​ជន​រង​គ្រោះ​ឈ្មោះ​អឿ គី​ម​លី បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​រួច​មក​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​ឃាត់ខ្លួន​ជន​ដៃដល់ ឈ្មោះ​កែវ គី​ម​ឡុ​ង យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​តែ​ម្តង ។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ ឈ្មោះ​កែវ គី​ម​ឡុ​ង និយាយ​ថា​រូបគេ​ពិតជា​បាន​យក​កន្ត្រៃ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ អឿ គី​ម​លី ប្រាកដ​មែន ។

ចំពោះ​មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ ពាក់មួក​ចូល​ផ្ទះ​របស់​ខ្លួន និង​បាន​វា​.​យ​ប្រ​តា​.​យ​ប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ថែម​ទៀត​ផង​ទើប​រូបគេ​ទាញ​កន្ត្រៃ​ចាក់​តែ​ម្តង​។

ក្រោយ​ពី​ឃាត់ខ្លួន​សួរនាំ ជន​ដៃដល់​រួម​ជាមួយ​វត្ថុ​តាង​កន្ត្រៃ ត្រូវ​បាន​នគរបាល​ស្រុក​ប​សេដ្ឋ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ