ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​(​ក​.​ប​.​ប​) សាខា​ខេត្តបាត់ដំបង ដុត​កម្ទេច​ចោល​ផលិតផល​ទឹកដោះគោ​ស្រស់ ជាង​៩​តោន

14 ម៉ោង មុន

ខេត្តបាត់ដំបង ៖ ទឹកដោះគោ​ស្រស់ ប្រមាណ​ជាង ៩​តោន ត្រូវ​បាន​កម្លាំង​ជំនាញ​សាខា «​ក​.​ប​.​ប​.» ខេត្តបាត់ដំបង ដុត​កម្ទេច​ចោល​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ រក​ឃើញ​ទំនិញ​ទឹកដោះគោ​ស្រស់​ទាំងនោះ…

ខេត្តបាត់ដំបង ៖ ទឹកដោះគោ​ស្រស់ ប្រមាណ​ជាង ៩​តោន ត្រូវ​បាន​កម្លាំង​ជំនាញ​សាខា «​ក​.​ប​.​ប​.» ខេត្តបាត់ដំបង ដុត​កម្ទេច​ចោល​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ រក​ឃើញ​ទំនិញ​ទឹកដោះគោ​ស្រស់​ទាំងនោះ បាន​ធ្វើការ​ដឹក​ជញ្ជូន​ពុំ​មាន​លក្ខណៈ​សម​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់​មនុស្ស​បរិភោគ ។

តាម​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​តែ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ នៃ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាត់ដំបង តំណាង​ក្រុមហ៊ុន UNT បាន​ធ្វើការ​ដុត​កម្ទេច​ចោល នូវ​ទំនិញ​ទឹកដោះគោ​ស្រស់ ដែល​បាន​ធ្វើការ​ដឹក​ជញ្ជូន​ពុំ​មាន​លក្ខណៈ​សម​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់​មនុស្ស​បរិភោគ (​ដឹក​ជញ្ជូន​ពុំ​បាន​ត្រឹមត្រូវ​) ដែល​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ឃាត់​ទុក​បាន ចំនួន ២១២ កេស ស្មើនឹង ១០,៦០០​ដប ទម្ងន់​សរុប ៩,៥៤០​គីឡូក្រាម​។ ទោះបីជា​យ៉ាងណា មន្ត្រី​ជំនាញ មិន​បាន​បញ្ជាក់​ពី​ថា ទឹកដោះគោ​ស្រស់​ទាំងនោះ មាន​ម៉ាក់​អ្វី​នោះ​ទេ ។

ការ​ដុត​កម្ទេច​នេះ ស្ថិត​នៅ​ទីលាន​ចាក់សំរាម ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោយ​ពី​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ