ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ក់សម្លា.ប់រួចប្ល.ន់យកទូរស័ព្ទ និងជំរិតទារលេខកូដធានាគារ ផ្អើលនៅសង្កាត់បឹងត្របែក

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃា​.​តក​ខឹង​សុំ​ធ្វើការ​បន្ត តែ​ជន​រង​គ្រោះ​មិន​ព្រម សម្រេច​យក​កូនកាំបិត​ចិត​ផ្លែ​ឈើ ចា​.​ក់ស​ម្លា​.​ប់ រួច​ប្លន់​យក​ទូរស័ព្ទ និង​ជំរិត​យក​លេខ​កូដ​ធានា​គារ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។…

រាជធានី​ភ្នំពេញ ៖ ឃា​.​តក​ខឹង​សុំ​ធ្វើការ​បន្ត តែ​ជន​រង​គ្រោះ​មិន​ព្រម សម្រេច​យក​កូនកាំបិត​ចិត​ផ្លែ​ឈើ ចា​.​ក់ស​ម្លា​.​ប់ រួច​ប្លន់​យក​ទូរស័ព្ទ និង​ជំរិត​យក​លេខ​កូដ​ធានា​គារ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ករណី​ចា​.​ក់ស​ម្លា​.​ប់​នេះ​ដែរ បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ « គេ​ណេ​ស » តាម​បណ្តោយ​ផ្លូវ​លេខ​៤២០ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ស​.​ព​ជន​រង​គ្រោះ​មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ម៉ាស្សា ស្នាក់​នៅ​ទីតាំង​កើតហេតុ ( ស្លា​.​ប់​ពេល​នៅ​មន្ទីរពេទ្យ​) ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​យប់ បុរស​រង​គ្រោះ​បាន​ហៅ​ជនសង្ស័យ​មក​ជួប ដើម្បី​និយាយ​ពី​រឿង​ការងារ និង​បាន​ប្រាប់​ទៅ​កាន់​ជនសង្ស័យ​ថា « គាត់​ឈប់​អោយ​នៅ​ធ្វើការ​ទៀត​ហើយ ដោយសារ​តែ​ជនសង្ស័យ​មាន​ដៃ​មាន​ជើង​លួច​អ៊ី​វ៉ា​ន់​» ។

ខណៈនោះ​ជនសង្ស័យ​បាន​សុំ​អង្វរ​ទៅ​កាន់​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រមអោយ​នៅ​បន្ត​ក៏​កើត​មានការ​ទាស់សម្តី​គ្នា​រហូត​ឈាន​ដល់​ជនសង្ស័យ​យក​កូនកាំបិត​ចិត​ផ្លែ​ឈើ ចាក់​ទៅ​លើ​បុរស​រង​គ្រោះ ជា​ច្រើន​កាំបិត បណ្តាល​អោយ​រង​របួសធ្ងន់ ។

ស្រប​ពេល​នោះ ឆ្លៀត​ឪ​កាស​ល្អ ជនសង្ស័យ​បាន​លួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង និង​ជំរិត​បង្ខំ​បុរស​រង​គ្រោះ​អោយ​ប្រាប់​លេខ​កូដ​ធានា​គារ ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ភ្លាម​ៗ​បង្ក​អោយ​មានការ​ឆោឡោ​ផ្អើល​បុគ្គលិក​ដូច​គ្នា ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល បុរស​រង​គ្រោះបាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ កាលពី​ម្សិលមិញ​នេះ​បាត់​ទៅ​ហើយ ។ ចំណែកសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកជនសង្ស័យផងដែរ ។

បច្ចុប្បន្ន សព​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័្ចយ រួច​តម្កល់​នៅ​មន្ទីរពេទ្យ​រុ​ស្សី រង​ចាំ​ប្រគល់​ស​.​ព​អោយ​គ្រួសារ​សាច់​យក​ទៅ​ធ្វើបុណ្យ ។

សូមបញ្ជាក់ថា ជនរង​គ្រោះ​គាត់​មាន​តួនាទី​ជា​បុគ្គលិក​ទេ ​គ្រាន់តែ​ម្ចាស់ហាង​អោយ​ជន​រង​គ្រោះ​គ្រប់គ្រង​បុគ្គលិក​ តែ​ប៉ុន្មាន​អ្នក​ទេ រួម​ទាំង​ឃា.តករស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជន​រង​គ្រោះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ