ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​អត់​? ញ៉ាំ​ស្ករ​ច្រើន​មិនល្អ​ទេ តែបើ​មិន​ញ៉ាំ​សោះ​ប្រាកដជា​មាន​បញ្ហា​ធំ

1 ថ្ងៃ មុន

ជាតិ​ស្ករ​ត្រូវ​បាន​គេ​គិត​ថា ជា​សារធាតុ​ដែល​មិន​គួរ​ទទួលទាន​ច្រើន ព្រោះតែ​វា​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​និង​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​។ ប៉ុន្តែ​តាម​ពិត​ទៅ មាន​ជាតិ​ស្ករ​ល្អ ដូច​ជា​អំពៅ ឬ​ផ្លែ​ឈើ និង​បន្លែ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព និង​រូបរាង​របស់​អ្នក​។…

ជាតិ​ស្ករ​ត្រូវ​បាន​គេ​គិត​ថា ជា​សារធាតុ​ដែល​មិន​គួរ​ទទួលទាន​ច្រើន ព្រោះតែ​វា​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​និង​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​។ ប៉ុន្តែ​តាម​ពិត​ទៅ មាន​ជាតិ​ស្ករ​ល្អ ដូច​ជា​អំពៅ ឬ​ផ្លែ​ឈើ និង​បន្លែ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព និង​រូបរាង​របស់​អ្នក​។ នៅ​ពេល​ទទួលទាន​ក្នុង​កម្រិត​មធ្យម ជាតិ​ស្ករ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង មិន​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ឡើយ​។ តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិន​ទទួលទាន​ជាតិ​ស្ករ​ទាល់តែ​សោះ​។

១. សក់​របស់​អ្នក​អាច​លូត​យឺត​ជាង​ធម្មតា

ការ​បន្ថែម​ស្ករស​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ពិតជា​អាច​ជួយ​ឱ្យ​សក់​របស់​អ្នក​ដុះ​លឿន​ជាង​មុន​។ អំពៅ​គឺជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ ហើយ​វា​ជួយ​បណ្តេញ​ជាតិពុល និង​យក​អំបិល​លើស​ចេញពី​រាង​កាយ​របស់​អ្នក ធ្វើ​ឱ្យ​ការងារ​តម្រងនោម​របស់​អ្នក​កាន់តែ​ងាយស្រួល​។ នៅ​ពេល​ដែល​តម្រងនោម​របស់​អ្នក​ដំណើរការ​មិន​បាន​ត្រឹមត្រូវ វា​អាច​បណ្តាល​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព រួម​ទាំង​ការ​ជ្រុះ​សក់​ផង​ដែរ​។ ការ​ទទួលទាន​ស្ករ​ក្នុង​កម្រិត​ល្មម គឺជា​វិធី​ងាយស្រួល និង​ឆ្ងាញ់​ដើម្បី​ទទួល​បាន​សក់​ក្រាស់ និង​ភ្លឺ​រលោង​។

២. ស្បែក​របស់​អ្នក​ងាយ​នឹង​ខូច​ដោយសារ​បរិស្ថាន​ជុំវិញ

ទោះបីជា វា​ជា​ការ​ពិត​ដែល​ថា​អាហារ​ដែល​មាន​ជាតិ​ស្ករ អាច​បណ្តាល​ឱ្យ​កើត​មុន​ក៏​ដោយ ក៏​ជាតិ​ស្ករ​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​ស្ករអំពៅ​ពិតជា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​របស់​អ្នក​។ ស្ករអំពៅ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ការពារ​ស្បែក​របស់​អ្នកប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ដែល​បណ្តាល​ឱ្យ​មាន​ស្នាម​អាចម៍រុយ និង ឆាប់​ចាស់​មុន​អាយុ​។ ការ​រីករាយ​ជាមួយ​សូកូឡា​ខ្មៅ​ពីរ​បី​ដុំ ក៏​អាច​ជួយ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​ភ្លឺ​រលោង​ផង​ដែរ​។

៣. អ្នក​អាច​នឹង​ឡើង​ទម្ងន់​បន្ថែម

ការ​លុប​បំបាត់​ជាតិ​ស្ករ​ចេញពី​របប​អាហារ​របស់​អ្នក​ទាំងស្រុង ស្តាប់​ទៅ​ដូច​ជា​គំនិត​ដ៏​អស្ចារ្យ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់​។ ប៉ុន្តែ​ការ​បង្អត់​ជាតិ​ផ្អែម អាច​នាំ​ឱ្យ​មានការ​ឃ្លាន​ស្ករ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ច្រើន​។ ការ​ញ៉ាំ​សូកូឡា​ខ្មៅ​មាន​ជាតិ​ស្ករ​ក្នុង​បរិមាណ​ល្មម អាច​ផ្តល់​ឱ្យ​អ្នក​នូវ​អារម្មណ៍​ឆ្អែត និង អាច​រក្សា​ទម្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ