ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​នៅ​សហរដ្ឋអាមេរិក​កម្រ​ត្រូវ​បាន​សារព័ត៌មាន​ធ្វើ​សេចក្តីរាយការណ៍​ណាស់ ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន​ទីភ្នាក់ងារ​ព័ត៌មាន​អេ​ភី បាន​ធ្វើ​សេចក្តីរាយការណ៍ ក្រោយ​ពេល​ដែល​តម្លៃ​មាស​វា​កញ្ជ្រោក​ឡើង​ខ្លាំង រហូត​ដល់​មួយ​តម្លឹង​ឡើង​ដល់​៣.៦០០​ដុល្លារ ស្រប​ពេល​ដែល​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ក៏​បាន​កើនឡើង​ប្រហាក់ប្រហែល​គ្នា​នេះ​ផង​ដែរ នៅ​ក្នុងអំឡុងពេល​នោះ ។ តម្លៃ​មាស នៅ​ក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ…

តម្លៃ​មាស​នៅ​សហរដ្ឋអាមេរិក​កម្រ​ត្រូវ​បាន​សារព័ត៌មាន​ធ្វើ​សេចក្តីរាយការណ៍​ណាស់ ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន​ទីភ្នាក់ងារ​ព័ត៌មាន​អេ​ភី បាន​ធ្វើ​សេចក្តីរាយការណ៍ ក្រោយ​ពេល​ដែល​តម្លៃ​មាស​វា​កញ្ជ្រោក​ឡើង​ខ្លាំង រហូត​ដល់​មួយ​តម្លឹង​ឡើង​ដល់​៣.៦០០​ដុល្លារ ស្រប​ពេល​ដែល​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ក៏​បាន​កើនឡើង​ប្រហាក់ប្រហែល​គ្នា​នេះ​ផង​ដែរ នៅ​ក្នុងអំឡុងពេល​នោះ ។

តម្លៃ​មាស នៅ​ក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ គឺ​បាន​កើនឡើង​ដល់​តម្លៃ​៣.៦០០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ដែល​នេះ គឺជា​តម្លៃ​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​ទីផ្សារ​មាស​នៅ​អា​មេ​រិ​ក ចំ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​អន្តរកាល​នៃ​ការ​អនុវត្ត​គោលនយោបាយ​កំណត់​ពន្ធ​ថ្មី និង​មាន​បញ្ហា​ប្រទាំង​ប្រទើស​អំពី​ការ​ប្រកាស​កាត់​បន្ថយ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ ។

អ្នកវិភាគ​បាន​អះអាង​ថា ហាងឆេង​តម្លៃ​មាស ដែល​គេ​ជួញដូរ​នៅ​ក្នុង​ទីផ្សារ​នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ស្ទុះ​ឡើង​ដល់​កម្រិត​៣.៦០០​ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង ។

អ្នកវិភាគ​បាន​អះអាង​ថា តម្លៃ​មាស​ដែល​បាន​កំពុង​កើនឡើង​ខ្ពស់​នៅ​សហរដ្ឋអាមេរិក​នា​ពេល​នោះ គឺ​ដោយសារ​គោលនយោបាយ​ពន្ធគយ​របស់​លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​កំពុង​តែ​ប្រកាសសង្គ្រាម​ពន្ធ​ជាមួយនឹង​ប្រទេស​ធំ​ៗ​មាន​តាំងពី​ចិន កា​ណា​ដា ម៉ិ​ក​ស៊ិ​ក និង​សហភាព​អឺរ៉ុប ។

ដោយឡែក សម្រាប់​ជប៉ុន​ក៏​នឹង​រង​គំនាប​ពន្ធ​នេះ​ដែរ ស្រប​ពេល​ដែល​មាន​សេចក្តីរាយការណ៍​ថា ជប៉ុន​ក៏​បាន​បរាជ័យ​នៅ​ក្នុង​ការ​ស្វះ​ស្វែងរក​ច្រក ដើម្បី​គេច​ចេញពី​សំពាធ​ពន្ធ​របស់​លោក​ត្រាំ​ផង​ដែរ ។

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា បញ្ហា​ពន្ធ​នេះ គឺជា​ដើមចម​ដ៏​សំខាន់​ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ខ្វះ​ស្ថេ​រ​ភាព និង​បង្កើត​សំពាធ​លើ​អតិផរណា និង​កំពុង​តែ​ដាក់បន្ទុក​លើ​ប្រជាពលរដ្ឋ​វណ្ណៈ​កណ្តាល ។

លោក ជូ កា​វ៉ា​តូ​នី (Joe Cavatoni) អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ក្រុមប្រឹក្សា​មាស​ពិភពលោក​បាន​អះអាង​ថា ស្ថានភាព​នៃ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​ពេល​នេះ បាន​បង្កើន​ការ​ព្រួយបារម្ភ និង​បណ្តាល​ឱ្យ​សាធារណៈជន​កាន់តែ​ងាក​ទៅ​រក​ឧបករណ៍​នៃ​ការ​ទូទាត់ ដែល​ជា «​ជម្រក​សុវត្ថិភាព​» នៃ​ទ្រព្យ​ស​ម្ប​ន្តិ​របស់​ពួក​គេ ។

មក​ដល់​ពេល​នេះ អា​មេ​រិ​ក​មាន​ស្តុក​បម្រុង​មាស​សរុប​ជាង ៨.១០០ តោន ដែល​មាន​បរិមាណ​ស្មើគ្នា​នឹង​ស្តុក​បម្រុង​មាស​ដែល​អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី និង​បារាំង​មាន ។ ស្រប​ពេល​ដែល​រុ​ស្ស៊ី គេ​អាច​ដឹង​ថា មាន​ប្រមាណ​ជា​២.៣០០ តោន ឈរ​នៅ​លំដាប់​ទី​៥ ហើយ​ចិន គឺ​មាន​ប្រមាណ​ជា​២.២៨០​តោន ហើយ​នៅ​ពេល​នេះ​គេ​ដឹង​ថា ធនាគារកណ្តាល​ចិន​ក៏​មាន​និន្នាការ​ប្រមូល​ស្តុក​បម្រុង​មាស​បន្ថែម​ទៀត​ផង​ដែរ ។

សម្រាប់​នៅ​កម្ពុជា​វិញ ហាងឆេង​មាស ក៏​កំពុង​តែ​រត់​តាម​ហាងឆេង​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដោយ​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ហាងឆេង​លក់​ចេញ​មួយ​តម្លឹង​ឡើង​ដល់ ៣.៥៥០ ដុល្លារ ហើយ​វា​លោត​ឡើង​ដល់​៣.៦០០ មួយ​ថ្ងៃ​ក្រោយមក ។ តម្លៃ​នេះ​រក្សា​ស្ថានភាព​មាន​លំនឹង​ត្រឹម ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី ១៧ ខែមីនា វា​បាន​ឡើង​បន្តិចទៀត គឺ​ដល់​កម្រិត ៣.៦១០ ដុល្លារ​នៅ​ក្នុង​មួយ​តម្លឹង​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ