ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​២៦​ដល់​៣១​ ខែមីនា​ ភ្លៀង​កក់ខែ​នឹង​បន្ត​គ្រប​ដណ្តប់​ទូ​ទាំង​ប្រទេស

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ភ្លៀង​កក់ខែ​នឹង​បន្ត​មាន​ឥទ្ធិពល​ឡើង​វិញ​ដែលគ្របដណ្តប់​រាយ​ប៉ាយ​នៅ​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​…

0:00
0:00

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ភ្លៀង​កក់ខែ​នឹង​បន្ត​មាន​ឥទ្ធិពល​ឡើង​វិញ​ដែលគ្របដណ្តប់​រាយ​ប៉ាយ​នៅ​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ​នៅ​ថ្ងៃ​ទី​១៨ ​ខែមីនា ឆ្នាំ​២០២៥​ បាន​ចេញសេចក្តីជូនដំណឹងស្តី​ពី​ស្ថានភាព​ភ្លៀង​កក់ខែ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា​ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ ស្ថានភាព​ភ្លៀង​កក់ខែ​នឹង​មានការ​ថមថយ​ឥទ្ធិពល មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ភ្លៀង​កក់ខែ​នឹង​បន្ត​មាន​ឥទ្ធិពល​ឡើង​វិញ​ដែល​គ្របដណ្តប់​រាយ​ប៉ាយ​នៅ​ក្នុង​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា០,៧៥​ម៉ែត្រ​ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល​ ។

សូម​បញ្ជាក់​ជូន​ថា​ កន្លង​មក ចាប់ពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ភ្លៀង​កក់ខែ​បាន​គ្របដណ្តប់​លើ ២៥​រាជធានី​/​ខេត្ត និង​១៧៦​ស្រុក​/​ខណ្ឌ ក្នុង​ក្របខណ្ឌ​ទូ​ទាំ​ង​ប្រទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ