ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​រូប​ណា​ដែលប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន​តែ​ម្ដង

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​​បញ្ជូន​រាល់​មន្ត្រី​នគរបាល​រូប​ណា​ដែល​ប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន​តែ​ម្ដង ចាប់ពី ៣​ខែ ទៅ…

រាជធានី​ភ្នំពេញ ៖ ឯក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​​បញ្ជូន​រាល់​មន្ត្រី​នគរបាល​រូប​ណា​ដែល​ប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន​តែ​ម្ដង ចាប់ពី ៣​ខែ ទៅ ៦​ខែ ។​

​ឯកឧត្តម​ឧបនាយក​ឯកឧត្តម ស សុខា បាន​ណែនាំ​បែប​នេះ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​សួរ​ចម្លើយ វគ្គ​បំ​​ប៉ន​ជំនាញ​បង្ការ​និង​បង្ក្រាប​សកម្មភាព​ចលាចល​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​រំដោះ​ចំណាប់ខ្មាំង នៅ​​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម​
​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អង្គភាព​ជំនាញ នឹង​សម្រេច​
​បញ្ជូន​ជំនួស​ឱ្យ​ការ​បន្ថយស័ក្ដិ ករណី​ខ្លះ​បន្ថយ​ទាំង​ស័ក្ដិ និង​ថែម​ទាំង​បញ្ជូន​ទៅ​ព្រំដែន​»​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ថា បាន​ធ្វើ​​ការ​ស្រួល​នៅ​តាម​អង្គភាព មិន​ខិតខំ​ធ្វើ​ឱ្យ​ល្អ​ទេ បែរជា​ទៅ​បង្ករឿង​ល្មើស​វិន័យ ! ដូច្នេះ​មាន​តែ​ឱ្យទៅ​ព្រំដែន​ដើម្បី​ដឹង​ថា «​កងកម្លាំង​នៅ​ទីនោះ​គាត់​លំបាក​កម្រិត​ណា មក​វិញ​កែប្រែ​ខ្លួន ហើយ​ខិតខំ​ធ្វើការ​ឱ្យ​បាន​ល្អ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ