ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតដល់ចូលឆ្នាំ​! ​ភ្ញៀវ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ១​ថ្ងៃ​ជិត​២​ម៉ឺន​នាក់

15 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ជិត​មក​ដល់ គេសង្កេត​ឃើញ​ភ្ញៀវ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​ជិត​២​ម៉ឺន​នាក់​ ។ នេះបើតាមការឱ្យដឹងពីប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តកាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​ នៅក្រុង​ប៉ោយ​ប៉ែ​ត​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ជិត​មក​ដល់ គេសង្កេត​ឃើញ​ភ្ញៀវ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​ជិត​២​ម៉ឺន​នាក់​ ។ នេះបើតាមការឱ្យដឹងពីប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តកាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥​ នៅក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹងថា​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​មក​ដល់ គេសង្កេត​ឃើញ​ភ្ញៀវ​ដែល​ចូល​ម​កម្ពុជា​១​ថ្ងៃ​មាន​ចំនួន​១៧.៧៩៥​នាក់ (​ស្រី​៨.៦៣៤​នាក់​) ក្នុង​នោះ​មាន​ជនបរទេស​មាន​ចំនួន​៨.៩៦៧​នាក់ (​ស្រី​៤.២២៩​នាក់​) លក្ខណៈ​អន្តរជាតិ​មាន​ចំនួន​៥.១៣៥​នាក់​ (ស្រី​២.៤៩៤​នាក់​)។

លោក​បាន​បញ្ជាក់​ថា​ ​ភ្ញៀវ​ដែល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរា​ជាតិ​ប៉ោយ​ប៉ែ​ត​មាន​ពលករ​ខ្មែរ​ចំនួន​៨.៨២៨​នាក់ (​ស្រី​៤.៤០៥​នាក់​) និង​ភ្ញៀវ​ដែល​ចូល​មក​លេង​កាស៊ីណូ​ជនជាតិ​ថៃ​ចំនួន​៧.៦០១​នាក់​ (ស្រី​៣.៦១០​នាក់) ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១.៧៥៩​នាក់​ (ស្រី​៩៨៤​នាក់​)។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ត្រឡប់​មក​វិញ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ដើម្បី​ជួបជុំ​សាច់ញាតិ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​មានការ​កើនឡើង​រាល់ថ្ងៃ​ដែល​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ