រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់បានចេញពីផ្ទះ អស់រយៈពេលប្រមាណជាងកន្លះខែមកហើយ ហើយត្រូវបានអាណាព្យាបាល បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ក្រាំងធ្នង់ ដើម្បីស្វែងរកកូនស្រី ។
តាមនគរបាលរាជធានីភ្នំពេញ អោយដឹងនៅព្រលប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា អាណាព្យាបាល បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីស្វែងរកកូនស្រីឈ្មោះ សេង រ៉េនម៉ារ៉ាឌី អាយុ១៦ឆ្នាំ មុខរបរសិស្ស បានចេញពីផ្ទះនៅចំណុចផ្លូវ G ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកវិញនោះទេ ។
បើសិនបងប្អូនប្រជាពលរដ្ឋ បានឃើញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយៈលេខទូរសព្ទ 089 93 99 92, 077 93 99 92 សូមអរគុណ ៕
ចែករំលែកព័តមាននេះ