ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ម្នាក់ រត់​លេង​រអិល​ជើង​ធ្លាក់​ចូល​ទន្លេ​លង់​ស្លា​.​ប់ នៅ​ស្រុក​កៀនស្វាយ

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ម្តាយ​ដើរ​ចូល​ទៅ​ក្នុង​តូប​ ដើម្បី​រៀបចំ​អីវ៉ា​ន់ ទុក​កូន​លេង​នៅ​ខាង​មុខ ក៏​ស្រាប់តែ​កូន​ដែល​មាន​អាយុត្រឹម០២​ឆ្នាំ ​បានរ​ត់ទៅ​លេង​ក្រោយ​ផ្ទះ ក៏រអិល​ជើង​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ ​បាត់​ស្រមោល ។…

ខេត្តកណ្តាល ៖ ស្ត្រី​ជា​ម្តាយ​ដើរ​ចូល​ទៅ​ក្នុង​តូប​ ដើម្បី​រៀបចំ​អីវ៉ា​ន់ ទុក​កូន​លេង​នៅ​ខាង​មុខ ក៏​ស្រាប់តែ​កូន​ដែល​មាន​អាយុត្រឹម០២​ឆ្នាំ ​បានរ​ត់ទៅ​លេង​ក្រោយ​ផ្ទះ ក៏រអិល​ជើង​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ ​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​ ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៤និង៤៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ស.ព​កុមា​រា​មានឈ្មោះ សុ​ខឿន រតនា អាយុ​២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។

បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​កុមា​រា​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៤​និង​៣០​នាទី រសៀល មុន​ពេល​បាត់​ខ្លួន​កូន​របស់​គាត់ ស្ត្រី​ជា​ម្តាយ​កំពុង​រៀបចំ​អី​វ៉ា​ន់ និងលាងចាន ទើប​មិន​បាន​ចាប់អារម្មណ៍។ ​ដោយសារ​តែ​ឃើញ​កូន​ឈរ​លេង​នៅ​មុខ​តូប​លក់ជា​ធម្មតាដូច​សព្វមួយដង លុះ​ប្រហែលជា១០​នាទី​ក្រោយមក ក៏​ស្រាប់តែ​បាត់​កូន​ ចេញពី​កន្លែង​តូប​លក់ដូរ​បាត់​ទៅ។ រហូត​មក​ដល់ម៉ោង០៥ និង១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល រូប​គាត់​បាន​ព្យាយាម​ស្វែងរក​កូន​មិនឃើញ ក៏​សម្រេចចិត្ត​ទំនាក់ទំនង​មក​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បន្ទាយដែក ដើម្បី​ឲ្យ​ជួយ​ស្វែងរក ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ ភ្លាម​ៗ​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ដើរ​រក​កុមា​រា ខាងលើ​ក្បែរ​ផ្ទះ និង​ជុំវិញ​ភូមិ ប៉ុន្តែ​រក​មិនឃើញ​នោះ​ទេ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ វេ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​ប៉ុស្តិ៍​បន្ទាយដែក រួមជាមួយ​ក្រុម​គ្រួ​សា របាន​ធ្វើ​ការ​ជិះទូក​ស្វែងរក​តាម​ដង​ទន្លេ រហូត​រក​ឃើ​ញ​ស.ពកុមា​រ​រង​គ្រោះ​នៅ​ចំណុចកណ្តាល​ទន្លេមេគង្គ ខាងក្រោយ​កន្លែង​តូប​លក់ដូរ​ប្រមាណ​២០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ភ្លាម​ៗ សមត្ថកិច្ច​បាន​ធ្វើការ​ស្រង់​ស.ព​យក​ឡើង​មក​លើគោក ដើម្បី​ឲ្យ​ជំនាញ​ធ្វើ​កោសល្យវិច័យ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចក្ខុ​កោសល្យវិច័យ បាន​ចុះ​ទៅ​ដល់ទី​តាំង​រួច​ធ្វើការ​ត្រួតពិនិត្យស.ព និង​បាន​សនិដ្ឋាន​ថា បណ្តាល​មក​ពីលង់ទឹក​ស្លា.ប់ ។ ចំណែក ស.ព​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ សាច់ញា​តិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕ ដោយ ៖ មេ​សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ