ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​៦០៦​ករណី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ក្រសួងមហាផ្ទៃ បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នគរបាល​អន្តរជាតិ និង​ដៃគូ​សហប្រតិបត្តិការ​ទាំង​ក្នុង និង​ក្រៅ​តំបន់ សរុប​បាន​ចំនួន​៦០៦​ករណី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ក្រសួងមហាផ្ទៃ បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នគរបាល​អន្តរជាតិ និង​ដៃគូ​សហប្រតិបត្តិការ​ទាំង​ក្នុង និង​ក្រៅ​តំបន់ សរុប​បាន​ចំនួន​៦០៦​ករណី នេះ​បើ​តាម​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ថា កម្ពុជា​តែងតែ​ចូលរួម​យ៉ាង​សកម្ម និង​មាន​ឆន្ទៈ​ខ្ពស់​ជា​និច្ច ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ និង​បទល្មើស​នានា ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ពហុភាគី និង​ក្នុង​តំបន់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម ទាំង​កម្រិត​ការងារ​ក្នុង​ដែន​អធិបតេយ្យ និង​តាម​រយៈ​យន្តការ​ជា​អន្តរជាតិ ។

លោក ទូច សុ​ឃៈ ក៏​បានឱ្យ​ដឹង​ដែរ​ថា នា​ឆ្នាំ​២០២៤ កន្លង​ទៅ​ដែរ​នោះ ក្រសួង​ក៏​បាន​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ចំនួន ៩៥៦​រូប ទៅ​ចូលរួម​វេទិកា​តំបន់ និង​អន្តរជាតិ​នានា ចំនួន​២០៨​លើក ដើម្បី​លើកកម្ពស់​សមត្ថភាព ជំនាញ និង​ការ​ធ្វើការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នគរបាល​អន្តរជាតិ និង​ដៃគូ​សហប្រតិបត្តិការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ