ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្លិបកម្សាន្ត​មួយ​​បង្កឱ្យមនុស្ស​​​ស្លា.ប់​៥៩នាក់

21 ម៉ោង មុន

ប្រទេស​ម៉ា​សេ​ដូ​នី ៖ កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​មីនា​ភ្លើង​បាន​ឆាបឆេះ​ក្លិបកម្សាន្តមួយ​ដែល​មាន​មនុស្ស​ក្នុង​នោះ​ប្រមាណ​ជា​១៥០០​នាក់​ពិសេស​យុ​វ័យ ដែល​មក​ចូលរួម​ក្នុង​ពិធី​ប្រគំ​ត​ន្រី្ត​មួយ​។ តាម​តុល្យការ​បណ្ដោះអាសន្ន​ថា អ​គ្កិ​ភ័យ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​៥៩​នាក់ និង​ជាង​១០០​នាក់​រង​របួស​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ា​សេ​ដូ​នី​បាន​មក​កាន់​ទីតាំង​មាន​ភ្លើង​ឆេះ​នោះ​។ ដីកាចាប់ខ្លួន​ត្រូវ​បាន​ចេញ​ដើម្បី​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ដែល​ទាក់ទិន​ជាមួយ​គ្រោះ​អ​គ្កិ​ភ័យ​នេះ​។ សោកនាដកម្ម​នោះ​កើត​មាន​រង្វង់​ម៉ោង​៣​ទៀប​ភ្លឺ​។…

ប្រទេស​ម៉ា​សេ​ដូ​នី ៖ កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​មីនា​ភ្លើង​បាន​ឆាបឆេះ​ក្លិបកម្សាន្តមួយ​ដែល​មាន​មនុស្ស​ក្នុង​នោះ​ប្រមាណ​ជា​១៥០០​នាក់​ពិសេស​យុ​វ័យ ដែល​មក​ចូលរួម​ក្នុង​ពិធី​ប្រគំ​ត​ន្រី្ត​មួយ​។ តាម​តុល្យការ​បណ្ដោះអាសន្ន​ថា អ​គ្កិ​ភ័យ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​៥៩​នាក់ និង​ជាង​១០០​នាក់​រង​របួស​។

រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ា​សេ​ដូ​នី​បាន​មក​កាន់​ទីតាំង​មាន​ភ្លើង​ឆេះ​នោះ​។ ដីកាចាប់ខ្លួន​ត្រូវ​បាន​ចេញ​ដើម្បី​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ដែល​ទាក់ទិន​ជាមួយ​គ្រោះ​អ​គ្កិ​ភ័យ​នេះ​។ សោកនាដកម្ម​នោះ​កើត​មាន​រង្វង់​ម៉ោង​៣​ទៀប​ភ្លឺ​។ ការ​បែក​ផ្កាភ្លើង​បណ្ដាល​មក​ពី​ឧបករណ៍​ពី​រ៉ូ​​តិច​និក​ដែល​ប្រើប្រាស់​ជា​ការ​លម្អ​ឆាក​ទស្សនីយភាព បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ដែល​រាលដាល​យ៉ាង​លឿន​ក្នុងក្លិបកម្សាន្តទាំងមូល​។ ក្នុង​ក្លិបកម្សាន្តកូ​PULSE​នេះ​ មាន​មនុស្ស​ពេញ​ណែន​ទស្សនាការ​ប្រគំ​តន្ត្រី​។

នាយក​រដ្ឋមន្ត្រី​ម៉ា​សេ​ដូ​នី​លោក​HRISTIJAN MICKOSKI បាន​សម្ដែង​ការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​ថា​នោះ​ជា​ថ្ងៃ​ដ៏​សោកសៅ​បំផុត សម្រាប់​ម៉ា​សេ​ដូ​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ