ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃណែនាំឱ្យបញ្ជូនរាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសទៅធ្វើការនៅព្រំដែនតែម្ដង

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ស សុខា បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​បញ្ជូន​រាល់​មន្ត្រី​នគរបាល​រូប​ណា​ប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន​តែ​ម្ដង ចាប់ពី​៣ ទៅ​៦​ខែ​។ ការ​លើក​ឡើង​របស់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ស សុខា បាន​ផ្ដល់​ការ​ណែនាំ​ឱ្យ​បញ្ជូន​រាល់​មន្ត្រី​នគរបាល​រូប​ណា​ប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន​តែ​ម្ដង ចាប់ពី​៣ ទៅ​៦​ខែ​។

ការ​លើក​ឡើង​របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​សួរ​ចម្លើយ វគ្គ​បំប៉ន​ជំនាញ​បង្ការ និង​បង្ក្រាប​សកម្មភាព​ចលាចល វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​រំដោះ​ចំណាប់ខ្មាំង នៅ​សាលា​នគរបាល​ជាតិ​មិត្ត​ម​ភាព​កម្ពុជា​-​វៀតណាម នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៥ ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​គូស​យ៉ាង​ដូច្នេះ​ថា ៖ «​អង្គភាព​ជំនាញ​នឹង​សម្រេច​បញ្ជូន​ជំនួស​ឱ្យ​ការ​បន្ថយស័ក្ដិ ករណី​ខ្លះ​បន្ថយ​ទាំង​ស័ក្ដិ និង​ថែម​ទាំង​បញ្ជូន​ទៅ​ព្រំដែន​» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បន្ដ​ថា បាន​ធ្វើការ​ស្រួល​នៅ​តាម​អង្គភាព មិន​ខិតខំ​ធ្វើ​ឱ្យ​ល្អ​ទេ បែរជា​ទៅ​បង្ករឿង​ល្មើស​វិន័យ​! ដូច្នេះ​មាន​តែ​ឱ្យទៅ​ព្រំដែន ដើម្បី​ដឹង​ថា «​កងកម្លាំង​នៅ​ទីនោះ​គាត់​លំបាក​កម្រិត​ណា មក​វិញ​កែប្រែ​ខ្លួន ហើយ​ខិតខំ​ធ្វើការ​ឱ្យ​បាន​ល្អ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ