ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំនិងលោកពូទីន​​​ នឹង​ជួប​គ្នា​ក្នុង​សប្ដាហ៍​​នេះហើយ​

16 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បេស​កក​ជន​អា​មេ​រិ​ក​លោក​STEVE WITKOFF​អះអាង កាលពី​ថ្ងៃ​ទី​១៦ មីនា តាម​ទូរទស្សន៍​CNN​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បេស​កក​ជន​អា​មេ​រិ​ក​លោក​STEVE WITKOFF​អះអាង កាលពី​ថ្ងៃ​ទី​១៦ មីនា តាម​ទូរទស្សន៍​CNN​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ និង​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នឹង​ជួប​ពិភាក្សា​គ្នា​ក្នុង​ស​ប្ដា​ហ៍​នេះ ពី​រឿង​ជម្លោះ​អ៊ុយ​ក្រែ​ន ក្រោយ​សំណើ​ឈប់​បាញ់​គ្នា​៣០​ថ្ងៃ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ។

លោក​STEVE បន្ត​ថា មានរឿង​ជា​ច្រើន​នៅ​ត្រូវ​ពិភាក្សា​គ្នា តែ​ខ្ញុំ​គិត​ថា ប្រធានាធិបតី​ទាំង​២​នឹង​មានការ​ពិភាក្សា​គ្នា​ដែល​ពិតជា​ល្អ និង​វិ​ជ្ច​មាន​ក្នុង​ស​ប្ដា​ហ៍​នេះ ។ លោក​អះអាង​ថា ក្រុង​មូ​ស្គូ ក្រុង​គៀវ និង​ក្រុង​វ៉ា​ស៊ី​ន​តោន ចង់​ឲ្យ​សង្គ្រាម​ត្រូវ​បញ្ចប់ ។ ខ្ញុំ​រង់ចាំ​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ទាំង​២​ក្នុង​ស​ប្ដា​ហ៍​នេះ ហើយ​យើង​នឹង​បន្ត​ការ​ផ្លាស់​ប្ដូរ​របស់​យើង​ជាមួយ​អ៊ុយ​ក្រែ​ន ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ ធ្លាប់​បាន​អះអាង​ថា ពេល​ដែល​លោក​STEVE ពាំនាំ​រាល់​ព័ត៌មាន​ដល់​លោក​ប្រធានាធិបតី​ត្រាំ យើង​នឹង​កំណត់​ពេលវេលា​សម្រាប់​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​ទាំង​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ